សិល្បៈ នាង Jennifer Lawrence ដែលជាតារាដ៏ស្រស់ស្អាតមួយដួងបានស្លៀកពាក់យ៉ាងស្អាតអស្ចារ្យ ខណៈពេលចូលរួមក្នុងការបង្ហាញម៉ូដប្រចាំសប្តាហ៍ Dior’s Paris Fashion Week Haute Couture Fall/Winter 2014/2015 កាលពីថ្ងៃចន្ទ។.នេះបើតាមវេបសាយបរទេសដេលីមែល កាលពីថ្ងៃអង្គារនេះ។ តារាដែលបង្ហាញនូវគល់សុដន់ដ៏ទាក់ទាញ ក៏បានរះចិញ្ចាចប្រជែងជាមួយតារាសម្តែងល្បីឈ្មោះនាង Emma Watson ផងដែរ។
ពេលនាងដើរលើកម្រាលព្រំទៅអង្គុយលើកៅអីនោះ នាង Jennifer Lawrence ក៏បានលួចទាញអាវម្ខាងរបស់នាងបិទបាំងសុដន់ដ៏ព្រហើនរបស់នាង តែសម្រាប់អ្នកប្រមាញ់រូបថតមិនប្រណីឡើយ ហើយក៏ថតបានរួចក៏បង្ហោះរូបនាងលេចគល់សុដន់យ៉ាងរស់រវើកតែម្តង។ សូមពិនិត្យមើលសកម្មភាពតារាបរទេសដែលចូលចិត្តបង្អួតសុដន់ម្នាក់នេះមើល ស្អាតយ៉ាងណាដែរ?