ខេត្តកំពង់ឆ្នាំង បុរសម្នាក់ម្នាក់ត្រូវបានគេប្រទះឃេីញដេកស្លាប់នៅនៅវាលស្រែចំណុចជ្រៃគោក ស្ថិតក្នុងត្រពាំងក្រវ៉ាន់ ឃុំព្រៃមូល ស្រុករលាប្អៀរ ហេតុកាភ្ញាក់ផ្អេីលនេះបានកេីតឡេីងនៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២ កក្តដា ឆ្នាំ២០១៩ ។
សមត្ថកិច្ចនគបាលមូលដ្ឋានឃុំព្រៃមូលដែលបានចុះដល់ន្លែងកេីតហេតុបាននិយាយអោយដឹងថា ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ប៊ុន លៀងគីម ភេទប្រុស អាយុ ២៨ឆ្នាំ មានប្រពន្ធនិងកូន២នាក់នៅក្នុងបន្ទុក រស់នៅភូមិត្រពាំងក្រវ៉ាន់ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងបន្ថែមទៀតថាជនរងគ្រោះបានចេញពីផ្ទះទៅដេីរទាក់សត្វគ្រួចអ៊ឺត នៅចំណុចជ្រៃគោក ស្ថិតក្នុងត្រពាំងក្រវ៉ាន់ ឃុំព្រៃមូល ដោយយកទៅតាមខ្លួននូវកាំភ្លើងកែឆ្នៃបាញ់ដោយគ្រាប់កង់ទៅជាមួយផង ។ឆ្លងតាមការធ្វើកោសល្យវិច្ច័យរបស់ សមត្ថកិច្ចមូលដ្ឋាន និងក្រុមបចេ្ចកទេសពិនិត្យ នៅកន្លែងកើតហេតុបានរកឃើញថាមានថង់យាម មួយ នៅក្បែរខ្លួនក្នុងនោះមានគ្រាប់កង់ចំនួន៧៧គ្រាប់ និងបានរកឃេីញកាំភ្លេីងកែឆ្នៃត្រូវបានគេរកឃេីញនៅកម្ពោធព្រៃឆ្ងាយពីសាកសពក្នុងនោះសមត្ថកិច្ចរកជឃេីញ
នៅលេីខ្លួនជនរងគ្រោះមានស្នាមរបួសនៅចំទ្រូងដែលមាន ទំហំប៉ុនគ្រាប់កង់ និងតាមការអះអាងរបស់ក្មួយស្រី ជនរងគ្រោះ អាយុ ១៦ឆ្នាំ បានឃើញជនរង គ្រោះកាន់កាំភ្លេីងកែច្នៃទៅជាមួយផងដែរ ។ តាមការសន្និដ្ឋានជំហានតំបូងរបសមសមត្ថកិច្ចបច្ចេកទេស ជនរងគ្រោះស្លាប់ដោយរាលកៃកាំភ្លើងកែច្នៃ ត្រូវចំដើមទ្រូង ខ្លួន ឯង ។ ក្រោយពេលកេីតហេតុសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយគ្រួសាសាច់ញ្ញាតិនាំយកទៅលំនៅឋានរៀបចំធ្វេីបុណ្យទៅតាមប្រពៃណីផងដែរ ៕ សុក្ខារិន កំពង់ឆ្នាំង




































