រថយន្តសាំយ៉ុងជាច្រើនគ្រឿងសម្រុកដឹកជញ្ជូនឈើ ឆ្លងកាត់ស្រុកស្នួល មិនមានការរំខានពីសំណាក់សមត្ថកិច្ចជំនាញពាក់ព័ន្ធណាឡើយ

0

ខេត្តក្រចេះ៖ រថយន្តសាំយ៉ុងជាច្រើនគ្រឿងបានធ្វើសកម្មភាពសម្រុកដឹកជញ្ជូនឈើចេញពីតំបន់ក្រុមហ៊ុនមួយកន្លែង ដឹកឆ្លងកាត់ស្រុកស្នួលហាក់មិនមានការរំខានពីសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅឡើយ ។រយៈពេលប្រមាណជាមួយខែនេះ គេសង្កេត ឃើញក្បួនរថយន្តសាំយ៉ុងជាច្រើនគ្រឿងដែលកំពុងតែសម្រុកដឹកជញ្ជូនឈើ ចេញពីតំបន់ក្រុមហ៊ុនឡាយព្រហស្ត ឆ្លងកាត់ទីរួមស្រុកស្នួលដើម្បីអមបន្តឆ្ពោះទៅកាន់បណ្ដាខេត្តផ្សេងៗ ដំណើរការទៅយ៉ាងរលូនក្រោមការឃ្លាំមើលរបស់មន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធដែលប្រចាំការ នៅតំបន់នោះ ។ចាក់ស្ដែងនៅយប់ថ្ងៃទី២ជាឈាមចូលទី ៣ ខែកក្កដា ឆ្នាំ២០១៩នេះមានរថយន្តសាំងយ៉ុងជាច្រើនគ្រឿងបានធ្វើសកម្មភាពដឹកជញ្ជូនចេញពីតំបន់ក្រុមហ៊ុន ខាងលើឆ្លងកាត់ស្រុកស្នួលឆ្ពោះទៅកាន់ស្រុកមេមត់ដើម្បីបន្តរទៅកាន់តាមបណ្ដាខេត្តផ្សេងដំណើរការទៅបានយ៉ាងរលូន ដែលគេដឹងថាមានមន្ត្រីអាវុធហត្ថខេត្តម្នាក់គឺជាអ្នកសម្រួលនិងរត់ការសមត្ថកិច្ចពាក់ពន្ឋ័នៅតំបន់ ។ប្រភពពីក្រុមអ្នកបើករថយន្តដឹកឈើទាំងនោះបានអះអាងថាឈឺនេះគឺជារបស់មន្ត្រីកងរាជអាវុធហត្ថខេត្តម្នាក់ ដែលជាអ្នកមើលការខុសត្រូវ នៅក្នុងក្បួននៃការចរាចររថយន្តដឹកឈើទាំងនោះដើម្បីនាំឆ្ពោះទៅកាន់តាមគោលដៅគ្រោងទុករបស់គេ ។ពាក់ព័ន្ធនឹងករណីនៃការដឹកជញ្ជូនឈើតាមក្បួនរថយន្តសាំយ៉ុងខាងលើមន្ត្រីជំនាញ លោក ម៉ី ធារិទ្ធ នាយសង្កាត់រដ្ឋបាលព្រៃឈើស្នួល បានបញ្ជាក់ឲ្យដឹងថាក្រុមហ៊ុននោះ គេមានច្បាប់ នៅក្នុងការឈូសឆាយសម្អាតដីព្រៃ នឹងមានរោងម៉ាស៊ីននៅតំបន់នោះ ។មន្ត្រីដ៍ដែលបន្តរថាក្រុមហ៊ុន ឡាយ ព្រហស្ត បានជួលទៅឲ្យក្រុមហ៊ុនមួយផ្សេងទៀតជាអ្នកធ្វើការឈូសឆាយយកឈើ ដើម្បីយកដីមកធ្វើការដាំដុះដំណាំ ។លោកថា ចំពោះការដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុងខាងលើនោះ កន្លងទៅក្រុមហ៊ុនរបស់លោកឧកញ៉ា តុប វីដា គឺមានមន្ត្រីកងរាជ អាវុធហត្ថខេត្តក្រចេះ ម្នាក់គឺបានចាត់ចែងលក់ទៅប្រជាពលរដ្ឋដឹកតាមរថយន្តសាំយ៉ុង យកទៅធ្វើការប្រើប្រាស់នៅក្នុងស្រុក ។ពាក់ព័ន្ធករណីដឹកជញ្ជូនឈើតាមរកយើងសំយ៉ុងដែលក្រុមបើករថយន្តបញ្ជាក់ថាជាឈើរបស់លោកខ្លាំងជាមន្ត្រីអាវុធហត្ថខេត្តក្រចេះនោះ ក្រុមការងារយើងព្យាយាមទំនាក់ទំនងដើម្បីសុំការបកស្រាយបញ្ជាក់ពីមន្ត្រីអាវុធហត្ថខាងលើនេះមិនទាន់បាននៅឡើយទេ ។ ដោយ ខេមរា