ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងនៃមន្ទីរកសិកម្មខេត្តបានសហការជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្តរួមនិងរដ្ឌបាលក្រុងកំពង់ឆ្នាំងបានរៀបចំប្រារព្ធពិធីបុណ្យរុក្ខទិវា9កក្កដា

0

ខេត្តកំពង់ឆ្នាំងះ  ថ្ងៃអង្គារ ១ កើត ខែអាសាឍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងសហការជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង និងរដ្ឋបាលក្រុងកំពង់ឆ្នាំង បានដំណើរការរៀបចំប្រារព្ធពិធីបុណ្យរុក្ខទិវា៩កក្កដាឆ្នាំ២០១៩របស់ខេត្តកំពង់ឆ្នាំង។

នៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំងស្ថិនក្នុងភូមិទី៨សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តមឈូរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវមានព្រះសង្ឃ០៧អង្គនិមន្តមកពី០៧វត្តដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិតិ្តយសមានឯឧត្តមអភិបាលរងខេត្ត លោកអភិបាល/អភិបាលរងក្រុង ស្រុកលោកលោកស្រីប្រធាន/អនុប្រធានមន្ទីរ អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងមានការអញ្ជើញចូលរួមសមាជិកសមាជិកាអង្គពិធីមាន លោកលោកស្រីនាងកញ្ញាមន្ត្រីរាជការសីុវិលកងកម្លាំងប្រដាប់អាវុធក្នុងក្រុង និងខេត្តកំពង់ឆ្នាំងលោកគ្រូអ្នកគ្រូសិស្សានុសិស្សក្រុមប្រឹក្សាសង្កាត់មន្ត្រីភូមិ និងប្រជាពលរដ្ឋមានប្រមាណជាង៥០០នាក់។

ជាលទ្ធផលសម្រេចដាំកូនឈើនៅសួនភូតគាមបានចំនួន១២០០ដើម ក្នុងក្រញូង៣០០ដើមបេង៣០០ដើមធ្នង់៣០០ដើមនាងនួន៣០០ដើម និងដាំតាមរបងសាលាក្នុងបរិវេណសាលាចំនួន៥០ដើម និងតាមដងផ្លូវក្នុងខេត្តចំនួន៣៩ដើមសរុបទាំងអស់ចំនួន១២៨៩ដើម។
គឹមសៀន