ផ្ទះសំបែងប្រជាជននៅតាមតំបន់ទំនាបមួយចំនួន ក្នុងក្រុងព្រះសីហនុ ត្រូវទឹកជន់លិចបន្ទាប់ពីមាន ភ្ញៀងមួយមេធំ

0

(ព្រះសីហនុ)៖ ឥទ្ធិពលព្យុះមកពីឈួងសមុទ្រចិន កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩បាននាំមកភ្លៀងមួយមេធំបង្កការជន់លិចតាមផ្លូវនិងផ្ទះអ្នកភូមិនៅតាមទីទំនាប់ក្នុងក្រុងសីហនុ។

ជាមួយនេះសំរាមត្រៀបត្រា ក៏បានអណ្តែតតាមខ្សែទឹកហូរ តាមផ្លូវនិងអូរប្រឡាយផងដែរនាំអោយស្ទះផ្លូវទឹកថែមទៀត។
ករណីនេះប្រជាពលរដ្ឋនៅតំបន់លិចទឹកបាននឹងកំពុងស្វះស្វែងរកដំណោះស្រាយពីអាជ្ញាធរដើម្បីជួយសម្រួលខណៈផ្ទះរបស់គាត់ត្រូវទឹកលិចនៅពេលមានភ្លៀងធំម្តងៗ។

គួរបញ្ជាក់ថា ករណីជំនន់ទឹកភ្លៀងនេះ មិនមែនជាលើកទី១ទេ នៅក្រុងព្រះសីហនុ។សភាពបែបនេះ
ដោយសារតែអំពើរំលោភអូរប្រឡាយសាងសង់ផ្ទះសម្បែង ឬសំណង់ផ្សេងៗនិងការសាងសង់សំណង់មិនបានគិតគូរអំពីប្រពន្ធ័លូអោយបសនត្រឹមត្រូវ។អ្នកខ្លះទៀតបានចាក់ដីលុបបិទផ្លូវទឹកហូរ រួមជាមួយសំរាមរសាត់អណ្តែតបិទមាត់លូខ្លះថែមទៀតផងទើបធ្វើឲ្យទឹកចាល់លិចផ្ទះប្រជាជនដែលបានសង់នៅទីទាបស្រាប់ផង។

រដ្ឋបាលខេត្តព្រះសីហនុ ធ្លាប់បានព្យាយាមដោះស្រាយជាហូរហែ ដោយកាយបើកផ្លូវទឹកហូរ និងគ្រោងប្រើវិធានការផ្លូវច្បាប់ទៅលើអ្នករំលោភបំពានយកចំណីប្រឡាយមួយចំនួនផង ប៉ុន្តែមិនទាន់មានប្រសិទ្ធិផល។

លោក ហេង សោភណ្ឌរិទ្ធ ប្រធានមន្ទីរធនធានទឹកនិងជាអនុប្រធានក្រុមការងារគ្រប់គ្រងប្រពន្ធ័អូរប្រឡាយ អោយដឹងថា៖”
ថ្ងៃនេះដោយសារឥទ្ធិពលប្រព័ន្ធសម្ពាធទាប ដែលបានអូសបន្លាយនៅលើអាងទន្លេមេគង្គ ធ្វើឲ្យមានភ្លៀងច្រើននៅតំបន់មាត់សមុទ្រ ជាពិសេសខេត្តព្រះសីហនុ ។ដោយសារផ្ទៃរងទឹកភ្លៀងធំ ហើយប្រព័ន្ធអូរគោករាក់រួមតូចផងបានធ្វើឱ្យទឹកហូរពុំទាន់។តែទឹកនឹងហូរទៅអស់វិញក្នុងរយៈពេលខ្លីព្រោះក្រុមការងារបានស្តារអូរបើកផ្លូវទឹកនៅចំណុចនោះហើយ។

កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថាស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៨ ខែកក្កដា នឹងទទួលនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើង ក្នុងទឹកដីប្រទេសថៃ ឡាវ និងវៀតណាម ដោយធ្វើឲ្យភ្លៀងធ្លាក់ច្រើន។
ឥទ្ធិពលខ្យល់មូសុងនិរតីខ្លាំង និងឥទ្ធិពលហ្វឹន (Foehn) ដែលមានល្បឿនពី៧-១០ម៉ែត្រក្នុងមួយវិនាទី ក៏កំពុងកើតមាននៅភាគខាងក្រោមប្រទេសផងដែរ ដែលលក្ខណៈបែបនេះធ្វើឲ្យខេត្តនៅតំបន់មាត់សមុទ្រមាន ដូចជាខេត្តកោះកុង, ព្រះសីហនុ នឹងមានភ្លៀងធ្លាក់រាយប៉ាយ ជាបន្តបន្ទាប់ ក្នុងកម្រិតពីបង្គួរទៅច្រើន។ ឯខ្យល់លើផ្ទៃសមុទ្រ និងរលកមានកម្រិតខ្លាំង។
ចំណែកបណ្តាខេត្តនៅតំបន់ខ្ពង់រាបភាគខាងជើងប៉ែកឦសាន និងជាប់វៀតណាម ភ្លៀងនឹងមានកម្រិតពីបង្គួរទៅច្រើន។ បណ្តាខេត្តនៅតំបន់ទំនាបកណ្តាល និងពាយ័ព្យ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ។