ភ្នំពេញ៖ បុរសម្នាក់បានបោកក្បាលនិងថ្មល់ស្លាប់នៅនិងកន្លែងកេីតហេតុយ៉ាងអាណោចអធម៌បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងខណៈមេឃកំពុងធ្លាក់ភ្លៀងរអិលទៅបុករបាំថ្មចែកទ្រូងផ្លូវបោកក្បាលនិងថ្នល់ពេញទំហឹង កាលពីវេលាម៉ោង១១យប់
ថ្ងៃទី៣ខែកក្តដាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខក្រុមហ៊ុនលក់រថយន្តBMW ចុងស្ពានអាកាស ផ្សារដីហុយខាងលិច តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
ជនរងគ្រោះ(ស្លាប់)មានឈ្មោះ អឿន សំអុល ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានស្រុកគំណើត ភូមិព្រៃចំការ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុមានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីតពណ៌សលាយក្រហមពាក់ស្លាកលេខព្រៃវែង1M-4041ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងលឿនខណះមេឃកំពុងធ្លាក់ភ្លៀងផងនោះលុះមកដល់ចំណុចកើតហេតុខាងលើបានរអិលទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មចែកទ្រូវផ្លូវដួលបោកក្បាលបោកនិងថ្មល់បណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុយ៉ាងអាណោចអធម៌។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ខានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខទុកប្រគល់ជូនសាច់ញាត្តិវិញ។
ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាត្តិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕




































