លោកអ៊ុំរាត្រីចុះពិនិត្យប្រព័ន្ធលូរំដោះ ទឹកនិងគម្រោងធ្វើសួនច្បារនៅមាត់់ស្ទឹងសិរីសោភ័ណ

0

ខេត្តបន្ទាយមានជ័យះ..ល្ងាច ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះលោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកហុឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលក្រុងសិរីសោភ័ណនិងអ្នកម៉ៅការចុះពិនិត្យប្រព័ន្ធលូរំដោះទឹកភ្លៀងនិងគម្រោងធ្វើសួនច្បារនៅមាត់់ស្ទឹងសិរីសោភ័ណក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។លោក អ៊ុំ រាត្រី បានប្រាប់អ្នកយកព័ត៏មាននៅក្នុងការចុះពិនិត្យប្រព័ន្ធលូរំដោះទឹកនិងគម្រោងធ្វើសួនច្បារនេះថាលោកចង់ឲ្យលោកតាន់ គឹមហួត នៃក្រុមហ៊ុនតាន់ គឹមអេង អុិនវេសមុិន ខូអិលធីឌីធ្វើការសាងសង់សំណង់និងប្រព័ន្ធលូរំដោះទឹកភ្លៀង និងប្រព័ន្ធចម្រោះទឹកស្អុយមុនបង្ហូរចូលក្នុងស្ទឹងសិរីសោភ័ណមានទីតាំងក្រោយសាលាគរុកោសល្យនិងវិក្រឹត្យការខេត្តនាភូមិ៣សង្កាត់ព្រះពន្លាឲ្យមានគុណភាពនិងបញ្ហាធ្វើច្រាំងនៅមាត់ស្ទឹងផង។
..គឺប្រព័ន្ធទាំងនោះហើយដែលជាច្រករំដោះទឹកដែលលិចលង់ជាប្រចាំនៅម្តុំប្លុកបេនឡានចាស់ពិនិត្យមើលការរៀបចំច្រាំងមាត់ស្ទឹងសិរីសោភ័ណនាពេលកន្លងមកផង។លោកអ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងទៀត យោងការណែនាំពីថ្នាក់លើនិងផែនការរបស់ខេត្ត រដ្ឋបាលខេត្តនឹងត្រូវរៀបចំកសាងជាសួនច្បារអមមាត់ស្ទឹងសិរីសោភ័ណម្ខាង ត្រើយខាងលិច ចំងាយពីស្ពានឈើចាស់ស្ពានសម្តេចក្រុមព្រះកាត់ប្លុកដីមាត់ស្ទឹងស្ពានថ្មសម្តេចតេជោក្នុងភូមិ៣មកដល់វត្តចមសុទ្ធាវាសហៅវត្តស្វាយចាសសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណផងដែរ ។
លោកបន្តថា បំណងនោះគឺដើម្បីរៀបចំឲ្យក្លាយទៅជាកន្លែងលេងកម្សាន្ត ហាត់ប្រាណរបស់ប្រជាពលរដ្ឋ និង កែលម្អសោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈក្រុងសិរីសោភ័ណ ក៍ដូចខេត្តបន្ទាយមានជ័យតែម្តង។
..សូមរំលឹកថា ទីតាំងដែលគ្រោងកសាងសួនច្បារនិងកន្លែងហាត់ប្រាណនោះនោះ ជាផ្នែកមួយនៃទីតាំងចាក់ដីចូលក្នុងស្ទឹងសិរីសោភ័ណនៅម្តុំខាងក្រោយសាលាគរុកោសល្យនិងវិក្រឹត្យការខេត្ត ដល់វត្តស្វាចាស់ផងដែរ ៕