ប៉ូលិស​សៀមរាប​ចាប់ខ្លួន​ប្រធាន​អង្គការ​ម្នាក់​នាំ​ក្មេងប្រុស​ស្រី​ឲ្យ​រួមភេទ​ជាមួយ​ជនបរទេស​ជា​ថ្នូរ​នឹង​ប្រាក់​ជំនួយ​

0

​​ ​សៀមរាបៈ​ នគរបាល​ប្រឆាំង​ការ ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត បាន​ចាប់ខ្លួន​ប្រធាន​អង្គការ អាន់​ដឺ​ព្រី​វី​លិ​ក​កម្ពុជា​(Underbrivileged Cambodia) ម្នាក់​ភ្លាមៗ​បន្ទាប់ពី​មានការ​សង្ស័យថា នាំ​ក្មេងប្រុស​ស្រី​ឲ្យ​រួមភេទ ជាមួយ​ជនបរទេស ដែលជា​ថ្នូរ​ប្រាក់​ជំនួយ​សំរាប់​ផ្គត់​ផ្ក​ង់ អង្គភាព​អង្គការ​។​ ​ ​ករណី​ការចាប់ខ្លួន​ជន​ខាងលើ ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០១៤ នៅ​ស្នងការ​នគរបាល​ខេត្ត បន្ទាប់ពី កោះហៅ​មក​សាកសួរ​។ ជននេះ​មានឈ្មោះ​ឡំ វេហា ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ​មាន ស្រុកកំណើត​នៅ​ជិត​ស្នាក់ការ របស់ខ្លួន​ស្ថិតក្នុង​ភូមិ​សំបាត ឃុំ​ខ្នារ​ពោរ ស្រុក​សូទ្រនិគម​ខេត្តសៀមរាប​។

មុន ចាប់ខ្លួន​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ​ក្រុង​សៀមរាប ជាមួយ​ក្មេងប្រុស​ស្រី​៩​នាក់​។​ ​នាយការិយាល័យ​នគរបាល​ប្រឆាំង ការជួញដូរ​មនុស្ស​និង​ការពារ អនីតិជន​ខេត្ត​ ​លោកស្រី​វរ​សេនី​យ៏​ទោ ដួង ថាវ​រី បាន​ឲ្យ​ដឹងថា ក្រោយ​មានការ​សង្ស័យ​សមត្ថកិច្ច​បាន​តាម​អង្កេត និង​កោះហៅ​មក​សាកសួរ​។ ក្នុង ពេល​សាកសួរ ចម្លើយ​ជន​រូបនេះ​ជាប់​ពាក់​ព​ន្ធ័ និង​ការនាំ​ក្មេង​ឲ្យ​រួមភេទ​ជាមួយ​ជនបរទេស ទើប​សុំ​បញ្ជា​ព្រះរាជ អាជ្ញា​ឃាត់ខ្លួន​តែម្តង​។ ក្រោយពេល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​តាម​ទៅ​ស្រាវជ្រាវ​ដល់​ស្នាក់ការ អង្គការ​ឯ​ស្រុក សូទ្រនិគម និង​បន្ទប់​ជួល​ក្នុងភូមិ​តាភុល​ក្នុង​ក្រុង​សៀមរាប​។

លោកស្រី​បន្តថា នៅ​បន្ទប់​ជួល​ជននេះ​មាន​ក្មេង ប្រុស​ស្រី​៩​នាក់​រស់នៅ​ជាមួយ​ជាប្រចាំ ដែលមាន​អាយុ​១៦​ដល់​១៩​ឆ្នាំ​។ ក្មេង​ទាំង​៩​នាក់​ត្រូវ​ជន​ខាងលើ ចិញ្ចឹម​ឲ្យ រៀនសូត្រ ក្រោម​ការសុំ​ជំនួយ​ពី​បរទេស តាមរយៈ​អន​ឡាញ និង​សុំ​ដោយផ្ទាល់​មាត់​។ តែបើ​ម្ចាស់ជំនួយ​ណា​ទាម ទារ​សំណង ប្រធាន​អង្គ​ការនាំ​ក្មេង​ទាំងនោះ​ទៅ​ឲ្យ​រួមភេទ​ជាមួយ ដែលជា​ថ្នូរ​ប្រាក់​ជំនួយ ។ តែ​ក៏មាន​ម្ចាស់ជំនួយ ជា​ជនបរទេស​ខ្លះ មិនបាន​ទាមទារ​សំណង​ដែរ​។​ ​

​លោកស្រី​នាយការិយាល័យ​ឲ្យ​ដឹង​ទៀតថា ក្នុងចំណោម​ក្មេងប្រុស​ស្រី​ទាំង​៩​នាក់ ដែល​រស់នៅ​ជាមួយ ជាប្រចាំ​មាន​ក្មេងប្រុស​ចំនួន​៣​នាក់ បាន​ត្រូវ​លោក​ប្រធាន​អង្គការ នាំយកទៅ​ឲ្យ​រួមភេទ​ជាមួយ​ជនបរទេស ជា​ថ្នូរ នឹង​ប្រាក់​ជំនួយ​។ ប៉ុន្តែ​ប្រាក់​ជំនួយ​ដែល​ទទួលបាន ពី​តាមរយៈ​សុំ​ផ្ទាល់ អន​ឡាញ និង​លក់​ពេស្យាចារ​កុមារ ជន ខាងលើ​មិនបាន​យកមក​ផ្គត់​ផ្ក​ង់​ក្មេង​ទាំង​នោះទេ ដោយ​ម្តាយ​ឪពុក​ពួកគេ​(​ក្មេង​) ជា​អ្នកផ្តល់​អង្ករ និង​ប្រាក់​សំរាប់ រៀនសូត្រ​ទៅវិញ​។​ ​ ​

ដោយឡែក​នៅ​ស្នាក់ការ​អង្គការ ឯ​ស្រុក​សូទ្រនិគម​ប្រធាន​អង្គការ​បាន​ប្រមូល​ក្មេង ៧០​ទៅ​៨០​នាក់​ដែល មាន​អាយុ​១៣​ឆ្នាំ​ចុះក្រោម​ឲ្យ​មក​រៀន​ម្តងម្កាល ដោយ​ឲ្យ​ប្អូនស្រី​របស់គេ​ម្នាក់ ជា​អ្នក​នៅចាំ​ជួយ​បង្រៀន​។ ការធ្វើ របៀបនេះ​ងាយស្រួល​ក្នុងការ​ស្នើសុំ​ជំនួយ​ពី​បរទេស​។ តាមពិត​អង្គការ​មួយ​នេះ​បើក​ស្នាក់ការ ពុំមាន​ច្បាប់​ទេ ហើយក៏​មិនទាន់​ដឹងថា​មាន​រយៈ ពេល​ប៉ុន្មាន​ឆ្នាំ​មកហើយ​ដែរ ពីព្រោះ​មិនមាន​ឯកសារ បញ្ជាក់​ពី​ការបើក ស្នាក់ ការ ។​ ​លោកស្រី ដួង ថាវ​រី បញ្ជាក់ថា បន្ទាប់ពី​ស្រាវជ្រាវ​ដល់​ស្នាក់ការ និង​បន្ទប់​ស្នាក់នៅ ពេលនេះ​សមត្ថកិច្ច កំពុង​បន្ត​ស្រាវជ្រាវ ជន​ដែល​ជាប់​ពាក់​ព​ន្ធ័ ការទិញ​ពេស្យាចារ​។ ចំណែក​ជនសង្ស័យ នឹងត្រូវ​បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០១៤ ដើម្បី​អនុវត្ត​ជា​បន្ត​៕ ​ ​image(4) image(7)