បន្ទាយមានជ័យ៖ បញ្ឈប់ការរាននិងកាប់បំផ្លាញព្រៃ ហើយត្រូវចូលថែរក្សាព្រៃដើម្បីធម្មជាតិនិងអាកាសធាតុមានព្រៃឈើការពារគ្រោះធម្មជាតិដូច
ខ្យល់កន្ត្រាក់និងទំនាញទឹកភ្លៀងអភិបាលខេត្ត បន្ទាយមានជ័យឯកឧត្ដម អ៊ុំ រាត្រី លើកឡើងដូច្នេះក្នុងបុណ្យរុក្ខទិវានៅថ្ងៃទី០៤ខែកក្ត ដា ឆ្នាំ២០១៩នៅស្រុកថ្មពួក។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្មរក្ខាប្រម៉ាញនិងនេសាទខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ការងាររដ្ឋបាលព្រៃឈើគឺមានផ្ទៃដីព្រៃឈើសរុប២.៥០០ហិកតានិងស្ថានីយ៍សិក្សាស្រាវជ្រាវនិងស្តាព្រៃឈើរបស់វិទ្យាស្ថានស្រាវជ្រាវព្រៃឈើសត្វព្រៃមាន១កន្លែងមានផ្ទៃដី៣៨០ហិកតា។
លោកបានបញ្ជាក់ថា៖ការរៀបចំបុណ្យរុក្ខទិវាបានដំណើរការអនុវត្តជាបន្តបន្ទាប់រហូតមកបញ្ចុប្បន្នក្រោយពីខណ្ឌរដ្ឋបាលប្រៃឈើផ្ទេរបញ្ជូលមកស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីកសិកម្មរុក្ខាប្រម៉ាញនិងនេសាទខេត្តបានរៀបចំបុណ្យរុក្ខទិវា០៤លើកនៅលើកទី១.ដាំកូនឈើចំនួន៣.៥០០ដើមលើផ្ទៃដី២ហិកតាកន្លះនិងចែកជូនកូនឈើចំនួន៧.០០០ដើមនៅក្រុងប៉ោយប៉ែត លើកទី២.ដាំកូនឈើចំនួន១.០០០ដើមចែកជូន១.០០០ដើមនៅក្រុងសិរីសោភ័ណ លើកទី៣.ដាំកូនឈើចំនួន១.២០០ដើមចែកជូនចំនួន៤.០០០ដើមនៅស្រុកព្រៈនេត្រព្រៈ លើកទី៤.ដាំកូនឈើចំនួន១.០០០ដើមចែកជូនចំនួន៧.០០០ដើមនៅស្រុកថ្មពួក។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖បុណ្យរុក្ខទិវាឆ្នាំ២០១៩នេះខេត្តបន្ទាយមានជ័យរៀបចំធ្វើនៅស្រុកថ្មពួកដែលដាំកូនឈើចំនួន១.០០០ដើមនិងចែកជូនមានកូនឈើក្រញ៉ូង ឈើធ្នង់ នាងនួនមានចំនួន៥.០០០ដើមនិងកូនឈើដើមប្រេងខ្យល់ពូជបង្កាត់ដើមក្រដាស់ចំនួន២.០០០ដើមស្មើទឹកប្រាក់១.២០០.០០០រៀលដែលចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តបន្ទាយមានជ័យសហការជាមួយក្រុមហ៊ុនPAPERTREE.Investment(Cambodia) Co.Ltd)។
ឯកឧត្ដម អ៊ុំ រាត្រី បានអំពាវនាវដល់មន្ត្រីជំនាញនិងសមត្តកិច្ចនិងបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមការថែរក្សាព្រៃឈើនិងការដាំដុះព្រៃឈើដើម្បីបរិស្ថានបៃតងនៃធនធានធម្មជាតិគុណភាពដីជម្រកមនុស្ស.សត្វនិងកាត់បន្ថយបាននូវភាពប្រឈមនិងមហន្តរាយដោយគ្រោះរងស្ងួតក្តៅហួតហែងទឹកជំនន់ខ្យល់កន្ត្រាក់ទំនាញទឹកភ្លៀងបណ្តាលមកពីបាត់បង់ព្រៃឈើ៕ដោយឃិន គន្ធា




































