សៀមរាប: ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា បាន
បំពេញដីនៅតាមទីតាំងមួយចំនួនដែលមានដក់ទឹកនារដូវវស្សាដើម្បីសម្រួលដល់ភាពងាយស្រួលក្នុងការអញ្ជើញទស្សនារបស់ភ្ញៀវទេសចរតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។
ទីតាំងដែលបានបំពេញដីបំបាត់ទឹកដក់រួមមាននៅមុខស្ពានបណ្តែតទឹក ច្រកចូលប្រាសាទអង្គរ និងមុខទីលានព្រះគន្លង់។ ក្រៅពីទីតាំងនេះ ក្រុមការងារនឹងបន្តអនុវត្តនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ដើម្បីសម្រួលផ្លូវសម្រាប់ភ្ញៀវដើរឱ្យប្រសើឡើងជាបន្តបន្ទាប់ ជៀសវាងទឹកដក់បង្ករឱ្យមានការខូចខាត៕






































