ក្រុងកាបុល៖ អំពើហិង្សាដោយបំផ្ទុះគ្រាប់បែកអត្តឃាត និងការវាយប្រហារដោយអាវុធ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់់ ១៣នាក់ស្លាប់ ក្នុងនោះរួមមានទាំង ជនស៊ីវិល និងក្រុមសកម្មប្រយុទ្ធផងដែរ។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីក្នុងស្រុកម្នាក់ ហើយបើតាមទីភ្នាក់ងារ
ព័ត៌មានចិនស៊ិនហួ ចេញផ្សាយ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤ បានឲ្យដឹង។ តាមប្រភពព័ត៌មានពីមន្ត្រីប៉ូលីស បានលើកឡើងថា ហេតុការណ៍ នៃអំពើហិង្សារួមគ្នានេះ បានកើតមានឡើងក្នុង ស្រុកស្ហារអ៊ូសាហ្វា ខេត្តហ្សាប៊ុល ភាគខាងត្បូងប្រទេស អាហ្វហ្គានីស្ថាន ដែលក្នុងនោះ ក៏មានអ្នកស្លាប់ ដោយសារការបំផ្ទុះគ្រាប់បែកចំនួនបីនាក់ផងដែរ។
លោកហ្គូឡាម សាឃីរ៉ូជ លីវ៉ាណៃ មេបញ្ជាការប៉ូលសថ្នាក់ខេត្ត ប្រាប់សារព័ត៌មានចិនស៊ិនហួ ថា ក្រុមភេរវ ករបានបើករថយន្តសម្រាប់បំផ្ទុះគ្រាប់បែកមួយគ្រឿង ក្នុងគោលដៅវាយប្រហារទីបញ្ជាការ នៃស្រុក ហារអ៊ូសាហ្វា ។ ប៉ុន្តែវាបានផ្ទុះឡើងនៅវេលាម៉ោងប្រមាណជា ១១ និង៣០នាទីព្រឹក (ម៉ោងក្នុងតំបន់) មុនពេល ដែល រថយន្តនេះទៅដល់តំបន់គោលដៅ។ សូមបញ្ជាក់ថា នារសៀលថ្ងៃចន្ទនេះ ក្រុមសកម្មជន ក៏បានបើកការវាយប្រហារ ដោយគ្រាប់បែកអត្តឃាតនៅក្នុង រថយន្តរបស់ពួកយោធា ក្នុងទីក្រុងHerat ផងដែរ ដែលបានបណ្តាលឲ្យកម្លាំងយោធាយ៉ាងហោចណាស់បីនាក់ ស្លាប់៕