ប្លែកៗ៖ មេមាន់ចម្លែកមួយបានបង្រៀនហ្វូងកូនក្ងោកជាច្រើនក្បាលដែលទើបនឹងកើតដើម្បីចាប់សត្វល្អិតនៅក្នុងឧទ្យាន Jiangnan ទីក្រុង Jilin, ខេត្ត Jilin កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ 2014 ។ នេះបើតាមវេបសាយបរទេសចិនឆាយណាដេលី កាលពីថ្ងៃអង្គារនេះ។ តាមរយៈរូបភាព និងប្រភព
ខាងលើនេះ គេឃើញកូនក្ងោក 80 ឬ peachicks ត្រូវបានយកចិត្តទុកដាក់ថែទាំ ការពារ បង្ហាត់បង្ហាញពីមេមាន់សរុបចំនួន៥។ មេមាន់បាននាំកូនក្ងោករកចំណី របៀបរត់ រកចំណីជិតឆ្ងាយ បន្ទាប់ពីក្រាបពង២៦ថ្ងៃ ។ មើលហ្ន មេមាន់ចំណានបានបណ្តើរកូនក្ងោកទាំងហ្វូងៗរកចំណី រត់លេងជាដើម នៅកសិដ្ឋានដ៏ល្បីមួយនេះ៕