ចៅក្រម​តុលាការ​ខេត្តកណ្តាល​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​២​នាក់​ដែល​រំលោភ ក្មេងស្រី​អាយុ​៧​ឆ្នាំ​

0

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល កាលពី​ថ្ងៃទី​១៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ​២​នាក់ ជា​ជនជាតិ​វៀតណាម ដាក់​ព​ន្ឋ​នាគារ បណ្តោះអាសន្ន ពីបទ​ចាប់រំលោភ​ក្មេងស្រី​អាយុ​៧​ឆ្នាំ​ជា​ជនជាតិ​វៀតណាម​ដូចគ្នា ។​ ​តុលាការ​បាន​ចោទប្រកាន់​ជនសង្ស័យ​ទាំងពីរ​នាក់ ពីបទ​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន ទម្ងន់ទោស តាម​មាត្រា​២៤១ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ប្រឈមមុខ​នឹង​ការជាប់ ព​ន្ឋ​នាគារ​ពី​៧​ឆ្នាំទៅ​១៥​ឆ្នាំ ប្រសិនបើ​តុលាការ​រកឃើញថា​មាន​ពិ​រុ​ទ្ឋ​ភាព​ដូច​ការ​ចោទ ប្រកាន់​មែន ។​ ​ជនសង្ស័យ​ទាំងពីរ​នេះ​ឈ្មោះ ង្វៀង កា​ធី ហៅ​តូ អាយុ ១៦​ឆ្នាំ មុខរបរ​កសិករ និង ឈ្មោះ ង្វៀង យ៉ាំង​ត្រាន់ អាយុ​១៤​ឆ្នាំ ។

ជន សង្ស័យ​ទាំង​២​នាក់​បច្ចុប្បន្ន​ស្នាក់នៅ​ក្នុងភូមិ​ព្រែក​ឈ្មោះ ឃុំ​ព្រែ​ករៃ ស្រុក​ល្វាឯម ខេត្តកណ្តាល ហើយ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ បន្ទាប់ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ ក្មេងស្រី​រងគ្រោះ​ម​ឈ្មោះ ម​.​វ អាយុ​៧​ឆ្នាំ នៅ ចំណុច​ផ្ទះ​ឈ្មោះ សៅ ឡេង ស្ថិតក្នុង​ភូមិ​ថ្ម​គរ ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ខេត្តកណ្តាល កាលពី​ថ្ងៃទី​១៥ កុ​ម្ភះ ។ ​

ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​ឈ្មោះ សៅ ឡេង ជួល​មក​យាម​ផ្ទះ​ឲ្យ រួច​ក៏បាន​និយាយ​លួងលោម​ក្មេងស្រី​រងគ្រោះ​ដែលមាន​ផ្ទះ​នៅ​ជិត​ផ្ទះ​ឈ្មោះ សៅ ឡេង នោះ ឲ្យ​មក​មើល​ទូរទស្សន៍​នៅលើផ្ទះ ។ ខណៈ​ឃើញ​ឱកាសល្អ ជនសង្ស័យ​ទាំង​២​នាក់​ក៏បាន ធ្វើ​សកម្មភាព​ចាប់​ក្មេងស្រី​រងគ្រោះ​ស្រាតខោ​រំលោភ​រហូត​បានសម្រេច ម្តងម្នាក់ ។

ក្រោយពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​ឲ្យ​ក្មេងស្រី​រងគ្រោះ​ត្រឡប់ទៅផ្ទះ​វិញ ហើយ​ក្មេងស្រី​រងគ្រោះ​ក៍បាន​យក​រឿងរ៉ាវ ទាំងនេះ​ប្រាប់​ឪពុកម្តាយ​ឲ្យ​បានដឹង ហើយ​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​នាំ​កូនស្រី​ទៅ​ឲ្យ​ក្រុម​គ្រូ ពេទ្យ​ពិនិត្យមើល ទើប​ដឹងថា កូនស្រី​របស់គាត់​ពិត​ជា​ត្រូវបាន​គេ​រំលោភ​រហូត​មាន​របួស​ប្រដាប់ភេទ ប្រាកដ​មែន ។

​ប្រភព ដដែល​បន្តថា ក្រោយពី​ពិនិត្យ​ដឹងថា​មាន​គេ​រំលោភ​កូនស្រី​រួចមក​ឪពុកម្តាយ​ក្មេង ស្រី​រងគ្រោះ​បាន​នាំ​កូនស្រី​មក​ដាក់ពាក្យ​បណ្តឹង​នៅ​សមត្ថកិច្ច នគរបាល​មូលដ្ឋាន​ឲ្យ​ជួយ​អន្តរាគមន៍ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​តែម្តង ៕ ​KD-R-17-02-14-17-February-2014-13-40-08-16206