​​គ្រោះ​រញ្ជួយ​ដី​នៅ​ម៉ិ​ក​ស៊ិ​ក​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះសម្បែង​ជាច្រើន​

0

​វ៉ាស៊ីនតោន​៖ គ្រោះ​រញ្ជួយ​ដី កម្រិត ៧,១​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​តំបន់​ភាគ​និរតី​ប្រទេស​ម៉ិ​ក​ស៊ិ​ក នា​ថ្ងៃ​ចន្ទ ម្សិលមិញ​។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​មន្ត្រី​ស្រាវជ្រាវ​ភូមិសាស្ត្រ របស់​សហរដ្ឋអាមេរិក ដេ​ល​នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ ចេញផ្សាយ ថ្ងៃទី​៧ ខែកក្កដា

ឆ្នាំ​២០១៤ បាន​ឲ្យ​ដឹង​។​ ​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ចំណុចកណ្តាល នៃ​គ្រោះ​រញ្ជួយ​ដី បានកើត​ឡើង​នៅ​តំបន់​មួយ ស្ថិតនៅ​ចម្ងាយ ១៧​គីឡូម៉ែត្រ​ពី​ទីក្រុង​ម៉ា​ហ្សា​តាន ក្នុង​រដ្ឋ​ឃី​យ៉ា​ប៉ាស់ តំបន់​ភាគ​និរតី នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ក្នុង​ជម្រៅ ៧៦​គីឡូម៉ែត្រ​។​ ​មិនមាន​របាយការណ៍​ពី​ចំនួន​មនុស្ស​ស្លាប់ ឬ​របួស នៅឡើយ​ទេ ប៉ុន្តែ​បើតាម​រូបភាព រូបថត ឃើញថា អគារ​ពាណិជ្ជកម្ម អគារ​ផ្ទះល្វែង បាន​បាក់ស្រុត រង្គើ​ផ្ទះ ព្រមទាំង​បែកបាក់ ធ្លាក់​ថ្ម ដោយ​អន្លើៗ​៕mexico mexico1