កំពង់ចាម កងរាជអាវុធហត្តខេត្តកំពង់ចាមបង្ក្រាបករណីចបករណីចែកចាយនិងជួញដូរថ្នាំញៀនចំនួនពីរករណីឃាត់ខ្លួនជនសង្ស័យបានចំនួន5នាក់ កំលាំងជំនាញនៃមន្ទីរយុត្តិធម៏កងរាជអាវុធហត្តខេត្តកំពង់ចាមដឹកនាំដោយលោកវរះសេនីយទោសែមឃាងប្រធានមន្ទីររយុត្តិធម៏បើកប្រតិបត្តការដោយប្រើវិធានញុះញង់រយះពេលពីរថ្ងៃជាប់គ្នាបង្ក្រាបបានពីរករណីដិយលើកទីមួយនៅចំនុចភូមិផ្អាវឃុំផ្អាវស្រុកបាធាយវេលាម៉ោងប្រាំបីសាមសឹបនាទី
ថ្ងៃទី6ខែកក្ដដាឆ្នាំ2019ដោយសហការជាមួយកំលាំអាវុធហត្តមូលដ្ធានបង្ក្រាបគ្រឿងញៀនមួយករណីដោយប្រើវិធានញុះញង់ឃាត់ខហលួនបានជនសង្ស័យចំនួនបីនាក់ទីមួយមានឈ្មោះពៅរតនះភេទប្រុសអាយុ25ឆ្នាំមុខរបរជាងដែកនៅភូមិផ្អាវឃុំផ្អាវស្រុកបាធាយទីពីរឈ្មោះពៅរាជភេទប្រុសអាុ29ឆ្នាំមុខរបររត់កង់បីនៅភូមិដូនប៉ែនឃុំទំនប់ស្រុកបាធាយនិងទីបីឈ្មោះផនសុីមលភេទស្រីអាយុ35ឆ្នាំនៅភូមិតាំងបឹងឃុំផ្អាវស្រុកបាធាយដោយរឹបអូសបានវត្ថុតាងរួមមានម្សៅក្រាមពណ៏ស
ចំនួន58កញ្ចប់តំងន់13;71ក្រាមទូរសព្ទមួយគ្រឿងឧប្បករណ៍ប្រប្រាសគ្រឿងញៀនមូយចំនួនប្រាក់ញុះញង់ចំនួន12មុឺនរៀល។ដោយឡែករណីទីពីរនៅវេលាម៉ិង8;30នាទីព្រឹកថ្ងៃទី7ខែកក្កដាឆ្នាំ2019នៅចំនុចភូមិអំពិលលើឃុំអំបិលស្រុកកំពង់សៀមបង្ក្រាបតាមវិធានញុះញង់ដូចគ្នាឃាត់ខ្លួនជនសង្ស័យបានចំនួនពីរនាក់ទីមួយឈ្មោះទូចលុចភេទប្រុសអាយុ24ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនរស់នៅភូមិអំពិលលើឃុំធំពិលស្រុកកំពង់សៀមទីពីរ
ឈ្មោះគានណាតភេទប្រុសអាយុ34ឆ្នាំមុខរបរបើកបរនៅភូមិថ្មគោលឃុំរអាងស្រុកកំពង់សៀមដិយរឹបអូសបានវត្ថុតាងម្សៅក្រាមពណ៏សចំនួនបួនកញ្ចប់ទំងន់1;50ក្រាមទូរសព្ទដៃចំនួនពីរគ្រឿងប្រាក់ញុះញង់ចំនួន30$និងសំភារះប្រើប្រាសមួយចំនួន។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងទាំងអស់សមត្តកិច្ចកំពង់ចងក្រងសំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី។




































