កូនបង្កេីតយកកាំបិតអាករឪពុកបង្កើតអោយស្លាប់ក្នុងថ្លុកឈាមដោយមិនដឹងមូលហេតុ

0

កំពង់ធំ៖  មានករណីឃាតកម្មមួយបានកើតឡើងដោយកូនបង្កើតយកកាំបិតមកអាករឪពុកបង្កើតខ្លួនឯងស្លាប់។បើតាមលោកអធិការរដ្ឋាននគរបាលស្រុកសណ្ដាន់បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល៣និង៣០នាទីរសៀលថ្ងៃទី៩ខៃកក្កដាឆ្នាំ២០១៩មានករណីឃាតកម្មដោយកូនយកកាំបិតមកអាករឪពុកបង្កើតខ្លួនឯងបណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាមហេតុការនេះកើតនៅភូមិឈើទាលឃុំឈើទាលស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

លោកអធិការនគរបាលស្រុកសណ្ដាន់បានបញ្ជាក់ពីអត្ដសញ្ញាណជនសង្ស័យដែលអាករឪពុកបង្កើតខ្លួនឯងស្លាប់នោះមានឈ្មោះ អឿន ប៉ាក់ ភេទប្រុសអាយុ២៨ឆ្នាំត្រូវជាកូនជនរងគ្រោះចំណែកជនរងគ្រោះដែលកូនអាករស្លាប់នោះមានឈ្មោះ ឃិន បុិច អាយុ៥១ឆ្នាំបានស្លាប់ដោយសារកូនបង្កើតអាករនិងកាំបិតបណ្ដាលឲ្យស្លាប់សាកសពជនរងគ្រោះត្រូវសាច់ញ្ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ចំពោះកូនតិច្ឆានជាជនសង្ស័យដែលហ៊ានលើកដៃរយកកាំបិតមកអាករឪពុកបង្កើតស្លាប់នោះត្រូវបាននគរបាលស្រុកសណ្ដាន់ចាប់ខ្លួនបញ្ជូនទៅស្នងការរដ្ឋាននគរបាលខេត្តកំពង់ធំចាត់ការទៅតាមនិតិវិធីច្បាប់៕