បរិក្ខារ បច្ច័យ និង ទៀនព្រះវស្សា៤១គូត្រូវបានឯកឧត្ដម ខេង ស៊ុម យកទៅប្រគេនព្រះសង្ឃ ៤១វត្តក្នុងស្រុកព្រះនេតព្រះ សម្រាប់ទំនុកបំរុងព្រះសង្ឃគង់ចាំព្រះវស្សា

0

ខេត្តបន្ទាយមានជ័យ ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនិងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកព្រះនេត្រព្រះ រួមជាមួយក្រុមការងារលោក កែវ ប៊ុនយឿនប្រធានក្រុមប្រឹក្ស ស្រុកលោក ឃូ ពៅអភិបាលស្រុកព្រះនេត្រព្រះ កងកំលាំងទាំង៣ប្រភេទបាននាំយក បរិក្ខារ ទេយ្យទាន និង បច្ច័យ ទៀនព្រះវស្សាចំនួន៤១គូយកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាល១ត្រីមាសនៅក្នុងវត្តជប់វ៉ារី ភូមិជប់វ៉ារី ឃុំភ្នុំជញ្ជាំង ស្រុកព្រះនេត្រះព្រះ ខេត្តបន្ទាយមានជ័យ និងធ្វើពិធីប្រគេន បរិក្ខារ ទេយ្យទាន និង បច្ច័យ ទៀនព្រះវស្សាចំនួន៤១គូបន្តដល់វត្តចំនួន៤១វត្តក្នុងស្រុកព្រះនេត្រព្រះ ។
ក្នុង១វត្តទទួលបាន ទឹកសុទ្ធ២យួរ ទឹកសុីអុីវ៥យួរ ទឹកត្រី ៥យួរ មី៥កេះ ទឹកក្រូច២កេះ ទៀនវស្សា១គូស្លាដក ៥ អង្ករ១ការុង និងឋវិកា ១០០,០០០រៀល ទាំង៤១វត្តសរុបជាទឹកប្រាក់ អស់ចំនួន ៣០,៩៩៦, ០០០រៀល។ក្នុងពិធីនោះលោកខេងស៊ុបានមានប្រសាសន៍ថារដូវនេះជារដូវចូលវស្សាពុទ្ធបរិស័ទទូទាំងប្រទេសបាននាំគ្នាយកទៀនវស្សានិងទេយ្យវត្ថុ បច្ច័យ យកទៅប្រគេនព្រះសង្ឃនៅតាមទីវត្តអារាមជាហូរហែរហើយក្នុងការចូលវស្សានេះមានរយះពេលតែ៣ខែប៉ុណ្ណោះព្រះសង្ឃគ្រប់វត្តអារាមទូទាំងប្រទេសខ្មែរមិនអាចនិមន្តចេញទៅបិណ្ឌបាទនៅទីណាបានឡើយហើយក្នុងចូលវស្សានោះពុទ្ធបរិស័ទតែងតែនាំយកទានវស្សាទេយ្យវត្ថុនិងចង្ហាន់ទៅប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខ័ន្ធអ្នកដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ។ក្នុងនោះលោកខេងស៊ុក៏បានលើកឡើងពីការរីកចំរើននិងកំពុងអភិវឌ្ឍន៍ក្នុងខេត្តបន្ទាយមានជ័យ អំពីវិស័យពុទ្ធចក្រវត្តអារាមនិងព្រះសង្ឃជាដើម។
ឯកឧត្ដម ខេង ស៊ុម បានបញ្ជាក់ទៀតថាទៀនវស្សានិងទេយ្យវត្ថុយកទៅប្រគេនព្រះសង្ឃនេះគឺដើម្បីលើកស្ទួយប្រជាពលរដ្ឋឲ្យកាន់តែយល់ដឹងអំពីវិស័យព្រះពុទ្ធសាសនាប្រសើរឡើងក្នុងការធ្វើបុណ្យទាននិងចូលរួមចំណែក ការកសាងសមិទ្ធផលផ្នែកវិស័យព្រះពុទ្ធសាសនានិងផ្នែកអាណាចក្រឲ្យបានរីកចំរើនរុងរឿងផងដែរ។ហើយទៀនវស្សាដែលលោកនិងក្រុមការងារជាច្រើននាក់លោក ឃូ ពៅអភិបាលស្រុកព្រះនេត្រព្រះ លោក កែវប៊ុនយឿនប្រធានក្រុមប្រឹក្សាស្រុកព្រះនេត្រព្រះកងកំលាំងទាំង៣ប្រភេទយកទៅប្រគេនព្រះសង្ឃក្នុងវត្តនោះមានចំនួន៤១វត្តហើយថ្ងៃនេះជាថ្ងៃត្រៀមចូលបុណ្យវស្សាដំបូងអង្អស់ផងដែរ។ ឯកឧត្ដម ខេង ស៊ុមចែកអំណោយជូនដល់អ្នកចូលជាច្រើនរយនាក់ក្នុង១នាក់ទទួលបានសារុងនិងថវិកាចំនួន៥,០០០រៀលផងដែ។ដោយ៖ឃិន គន្ធា