សៀមរាប៖ យោងតាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ចនគរបាលនៅល្ងាចថ្ងៃទី៩ ខែ កក្កដា ឆ្នាំ២០១៩ ថា មានកុមារី៣នាក់បងប្អូនពុលពងគីង្គក់ បណ្តាលអោយស្លាប់ម្នាក់ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យកុមារ (គន្ធបុប្ផាខេត្តសៀមរាប)ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រហែល៦និង៣០នាទីល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកបានអោយដឹងថា កុមារីទាំង០៣នាក់រួមមានទី១-ឈ្មោះធឿន គិមសែ ភេទស្រី អាយុ៩ឆ្នាំ។ ទី២-ឈ្មោះធឿន គិមសែន ភេទស្រី អាយុ៦ឆ្នាំ ។និងទី៣-ឈ្មោះធឿន គិម សាន ភេទស្រី អាយុ៦ឆ្នាំ មុខរបសិស្សមតេយ្យ រស់នៅភូមិ-ឃុំកើតហេតុជុំគ្នា(ទី២និងទី៣កូនភ្លោះ។
លោកបន្តទៀតថា ទាំង៣នាក់បងប្អូនបាននាំគ្នាធ្វើម្ហូបសត្វគីង្គក់ដែលឪពុកប្រស់ទុក ហើយបងស្រី(ធឿន គិមសែ)បានធ្វើអារកគីង្គក់ និងប្រលាត់ស្បែកបានចំនួន៦ក្បាល ក្នុងនោះមានគីង្គក់ពង២ក្បាល បន្ទាប់មកយកសាច់គីង្គក់និងពង ទៅចៀនសាបពុំបានប្រឡាក់គ្រឿងទេ ដើម្បីយកមកហូប។ លុះក្រោយហូបរួចមួយសន្ទុះស្រាប់តែប្អូនឈ្មោះធឿន គិមសាន មានអាការៈឈឺពោះ ត្រូវបានលោកយាយជួយលាបប្រេងកូឡានិងរីតពោះ ប៉ុន្តែមិនបាត់បែរជាក្អួតចេញពងគីង្គក់ជាច្រើនឡើងទន់ខ្លួនក្រោយមកត្រូវបានឪពុកជូនទៅសង្គ្រោះដល់មន្ទីពេទ្យកុមារ (គន្ធបុប្ផាខេត្តសៀមរាប) ចំណែក២នាក់ទៀតឈ្មោះធឿន គិមសែ និងធឿន គិមសែន មានអាការៈពុលក្អួតតិចតួចក៏បានជូនទៅសង្គ្រោះដល់ពេទ្យគន្ធបុប្ផាដែរ លុះម៉ោងប្រហែល១២លើសយប់ថ្ងៃដដែល ស្រាប់តែកុមារីឈ្មោះធឿន គិមសាន រើប្រកាច់បណ្តាលអោយស្លាប់ក្នុងមន្ទីពេទ្យគន្ធបុប្ផាតែម្តង។
ក្រោយទទួលព័ត៏មាននៅព្រឹកថ្ងៃទី០៨ ខែកក្កដាឆ្នាំ២០១៩ កម្លាំងនគរបាល សហការជាមួយការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យមណ្ឌលឃុំសសរស្តម្ភ ចុះស្រាវជ្រាវនិងពិនិត្យសាកសពក្មេងឈ្មោះធឿន គិមសាន រួចមក បានសន្និដ្ឋានថា ពិតជាពុលពងគីង្គក់បណ្តាលអោយស្លាប់។
លោក វរសេនីយ៍ឯក ទេព ពុំសែនអធិការស្រុកពួក នៅព្រឹកថ្ងៃទី១០ខែ កក្កដា ឆ្នាំ២០១៩នេះបានអោយដឹងថា កូនស្រី២នាក់បានជាសេះស្បើយហើយបានត្រលប់ទៅផ្ទះវិញហើយ ចំណែកកូនបងដែលបានស្លាប់នោះកំពុងតែធ្វើបុណ្យសព៕ ប៊ុនរិទ្ធី