ភ្នំពេញ ៖ រថយន្តមួយគ្រឿងបានបើកបុកម៉ូតូសង់កូរ៉េនៅត្រង់ចំនុចផ្លូវបែកជាបួនបណ្តាលអោយ នារីម្នាក់ និងបុរសម្នាក់រងរបួសស្រាលរលត់ដៃរលត់ជើង។ ហេតុការណ៍ នេះកើតឡើងនៅវេលាម៉ោង ៨និង៥០នាទី នៅទល់មុខ និងស្នាក់ការប៉េអឹមខណ្ឌចំកាមន តាមបណ្តោយផ្លូវ ម៉ៅសេទុង
កែង និង ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំកាមន ។
តាមប្រភពពត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់និងនារីម្នាក់ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហមមួយគ្រឿង មិនមានស្លាកលេខ ធ្វើដំណើរ តាមបណ្តោយផ្លូវលេខ១៦៣ ទិសដៅពីជើងទៅត្បូង លុះមកដល់ស្តុបទួលទំពូងបានបត់ ទៅឆ្វេង ស្រាប់តែមានរថយន្តឡិចស៊ីស ពណ៌ខ្មៅមួយគ្រឿង មិនចាំស្លាកលេខ បើកមកតាមបណ្តោយ ផ្លូវម៉ៅសេទុង ក្នុងទិសដៅពីលិចទៅកើត បានបើកមកបុកនិងម៉ូតូសង់កូរ៉េប៉ះចំដៃចង្កូតម៉ូតូបណ្តាលដួល ធ្វើអោយបុរសនារីទាំង២នាក់រងរបួសស្រាលរលាត់ដៃរលាត់ជើង ។
ក្រោយពីពេលកើតហេតុរថយន្តបង្កបានបើករថយន្តរត់គេចបាត់ស្រមោល ចំណែកជនរងគ្រោះបាន ជិះម៉ូតូទៅមន្ទីពេទ្យព្យាបាលដោយខ្លួនឯង៕