លោកអ៊ិត សុធាព្រះរាជអាជ្ញាដឹកនាំកម្លាំងប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃបង្រ្កាបចុះបិទទីតាំងផលិតទឹកក្រូចយីហោ លឹម ភ័ណ្ទ

0

កំពង់ធំ៖ ទីតាំសិប្បកម្មផលិតទឹកក្រូចក្លែងក្លាយ យី ហោ លឹម ភ័ណ្ទ ត្រូវបានកម្លាំងប៉ូលិសសេដ្ឋកិច្ចក្រសួង ចុះបង្រ្កាបនិងបិទការផលិតបណ្តោះអាសន្ន ដោយមានការសម្របសម្រួលដោយ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ នៅវេលាម៉ោង១១.៣០នាទី ព្រឹកថ្ងៃទី ១០ ខែកក្តដា ឆ្នាំ ២០១៩ ស្ថិតនៅ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ការចុះបិទទីតាំងសិប្បកម្មផលិតទឹកក្រូច ដោយមានការចូលរួមពីសំណាក់ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ អមដោយលោកព្រះរាជអាជ្ញារង ដួង សារ៉ន  លោក ឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា អនុប្រធានលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានសហការជាមួយកងកម្លាំង ប្រឆាំងបទល្មើស ក្លែងក្លាយ របស់ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ និងសមត្ថកិច្ច អធិការក្រុងស្ទឹងសែន និងប៉ុស្ត៍រដ្ឋបាល បានចុះពិនិត្យការផលិតមានទឹកក្រូចជាច្រើនមុខ ដែលការផលិត ខុសបច្ចេកទេស និងគ្មានអនាម័យ បានផលិតលក់ចែកចាយទូទាំងប្រទេស ដែលត្រូវបានគេស្គាល់ម្ចាស់សិប្បកម្មឈ្មោះ លឹម ភ័ណ្ទ ត្រូវជាអនុប្រធានសភាពាណិជ្ឋ​កម្មកំពង់ធំ និង ព្រះវិហារ ។

ខណៈពេលដែលសមត្ថកិច្ចបាន ចុះទៅពិនិត្យរោសិប្បកម្ម លឹម ភ័ណ្ទ លោកលឹម ភ័ណ្ទ ម្ចាស់សិប្បកម្មបានរត់គេចខ្លួនបាត់ ដោយមិនបានមកចូលរួមក្នុងសកម្មភាព ត្រួតពិនិត្យនោះទេ ខណៈនេះលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាកំលាំងជំនាញឲ្យតាមចាប់ខ្លួនដើម្បីមកចាត់ការតាមនិតិវិធីច្បាប់។លោកឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ ពីសំណាក់ឯកឧត្តម នាយឧត្តមេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ( គ.ប.ផ.ក ) ឲ្យដឹកនាំកម្លាំងចុះឆែកការពិនិត្យទឹកក្រូចរបស់សិប្បកម្ម លឹម ភ៍ណ្ទ ដែលសង្ស័យថា មានការផលិតខុសបច្ចេកទេស ដែលជាហេតុនាំឲ្យ ប៉ះពាល់ដល់សុខភាព ដល់ប្រជាពលរដ្ឋ និងសិស្ស ខណៈទឹកក្រូច ដែលមានស្លាកសញ្ញា LP កំពុងតែចរាចរណ៍ យ៉ាងគគ្រឹកគគ្រេង និងចែកចាយយ៉ាង ទូលំទូលាយ ក្នុងខេត្តកំពង់ធំ សៀមរាប និងព្រះវិហារ និងខេត្តមួយចំនួនទៀត។

លោក អ៊ិត សុធា ព្រះរាជអាជ្ញា និងលោក លោក ឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា បានដឹកនាំកម្លាំងពិនិត្យក្នុង រោចក្រផលិតទឹកក្រូច និងបានរកឃើញផលិតផលមានសារធាតុគីមីជាច្រើនមុខ សម្រាប់លាយផ្សំក្នុងទឹកក្រូច និងរកឃើញចំនុចមិនប្រកតីចំនួន៦មុខ ទី១ មិនបានសុំច្បាប់ចុះបញ្ជីផលិតផល នៅលើសំបកវេចខ្ចប់ មិនមាន ច.ប.ផ ទី២ នៅលើសំបកវេចខ្ចប់ដាក់អាសយដ្ឋានមិនពិតប្រាកដ ទី៣ មិនមានវិញ្ញាបនបត្របញ្ជាក់ គុណភាព ទី៤ ប្រើប្រាស់សារធាតុគីមី ( សម្រាប់ផលិតទឹកក្រូច ) ទី៥ ទំនិញនាំចូលគ្មានប្រភពច្បាស់លាស់ ទី៦ រក្សាទុកទំនិញខូចគុណភាព និង ហួសកាលបរិច្ឆេទ ទី៧ នៅលើសំបកវេចខ្ចប់ទឹកសុទ្ធមិនមានចុះបញ្ជី( CS) .

សកម្មភាពការផលិតទឹកក្រូច  ក្លែងក្លាយរបស់ សប្បកម្មផលិតទឹកក្រូច គឺគ្រប់ដបនីមួយៗ ដាក់មេនិងពណ៌ ដោយបង្ហូរចេញពីធុងស៊ីទែន ហើយបញ្ជូលទៅក្នុងដប ក្រោយមកយកដបដែល ដាក់មេទឹកក្រូចទីច្រល ទឹកពីក្បាលរ៉ូម៉េនេ និងបានតាមពណ៌ដែលតំម្រូវការ ហើយយកមកវិចខ្ចប់ ដឹកលក់តាមទីផ្សារ ក្នុងនោះក៏រកឃើញ សារធាតុគីមី និង ជីអីរ៉េ និងម្សៅសម្រាប់លាយទឹកក្រូចជាច្រើនមុខទៀត ក្នុងនោះមានទឹកបរិសុទ្ធ យីហោ អេវីយ៉ង់ផងដែរ ដែលជាទឹក មិនមានប្រភពច្បាស់លាស់ សមត្ថកិច្ចបាននាំយកវត្ថុ តាងមួយចំនួនមកពិនិត្យនៅស្នងការនគបាលខេត្តកំពង់ធំ ដើម្បីរកសារធាតុហាមឃាត់ និងធ្វើកំណត់ហេតុ។

សម្រាប់រោងសិប្បកម្ម ត្រូវបាន លោក អ៊ិត សុធា ព្រះរាជអាជ្ញា និងលោក លោកឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា ព្រមទាំងគណៈកម្មការឯកភាពគ្នា បិទទីតាំងបណ្តោះអាសន្ន និងផ្អាកការផលិត និងចែកចាយ ដោយ រងចាំឲ្យភាគីម្ចាស់សិប្បកម្មចូលមកដោះស្រាយតាមនិតិវិធីច្បាប់ ។

ដោយ ប៊ុន រដ្ឋា