អភិបាលខេត្តកំពង់ចាម ចុះ ពិនិត្យ គម្រោង សាងសង់ ប្រព័ន្ធ លូ ជិត៣០០០ម៉ែត្រ នៅ ក្នុង សង្កាត់ សំបួរ មាស ក្រុង កំពង់ចាម

0

កំពង់ចាម : ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម អមដំណើរ ដោយ អភិបាល រង ខេត្ត រួមនឹង មន្ត្រី ជំនាញ ពាក់ព័ន្ធ នារសៀល ថ្ងៃ ទី ១០ ខែកក្កដា ឆ្នាំ ២០១៩នេះ បាន ធ្វើ ដំណើ រ អញ្ជើញ ចុះ ពិនិត្យ ការដាក់ ប្រព័ន្ធ លូរំដោះទឹក ប្រវែង២.៩៤០ម៉ែត្រ និងដាក់អណ្ដូង លូមុខ កាត់ ០១ម៉ែត្រ ចំនួន ១២០កន្លែង ចាប់ ពី រង្វង់ មូល នាង គង្ហីង ដល់ ស្ពាន ព្រែក ដេីម ចាន់ និង ភូមិ តាណេង ស្ថិត ក្នុង សង្កាត់ សំបួរ មាស ក្រុង កំពង់ចាម ដែល នឹង ត្រូវ ចាប់ផ្ដើម ស្ថាបនា ក្នុង ពេល ឆាប់ៗ ខាង មុខ នេះ ។

សូម បញ្ជាក់ ផង ដែរថា ដោយ សារ កន្លង មក នេះក្នុង ក្រុងកំពង់ចាម តែងតែ មាន ការ កកស្ទះ ប្រព័ន្ធ លូ ទឹក កខ្វក់ នៅ ពេល ដែល មាន ភ្លៀង ធ្លាក់ ខ្លាំង ម្តង ៗ ក៏ព្រោះតែ ប្រព័ន្ធ លូ ចាស់ តូច ចង្អៀត ថែមទាំង មាន ដី និង សំរាម ធ្លាក់ ចូល ទៀត ផង ដោយ មើល ឃើញ នូវភាព លំបាក របស់ បងប្អូន ប្រជាពលរដ្ឋ ដែលរស់ នៅ អម សងខាង ផ្លូវ ក្នុង តំបន់ ខាង លើ យ៉ាង ដូច្នេះ ទើប ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ដឹកនាំ មន្ត្រី ជំនាញ ចុះ ពិនិត្យ ដំណើរ ការ គម្រោង សាងសង់ ប្រព័ន្ធ លូ រំដោះ ទឹក ភ្លៀង និង ទឹក កខ្វក់ បន្ថែម ទៀត ចាប់ ពី រង្វង់ មូល នាង គង្ហីង ដល់ ស្ពាន ព្រែក ដេីម ចាន់ និង ភូមិ តាណេង ស្ថិត ក្នុង សង្កាត់ សំបួរ មាស ក្រុង កំពង់ចាម ដែល មានប្រវែង២.៩៤០ម៉ែត្រ និងដាក់អណ្ដូង លូមុខ កាត់ ០១ម៉ែត្រ ចំនួន ១២០កន្លែង ដែល នឹង ត្រូវ ចាប់ផ្ដើម ស្ថាបនា ក្នុង ពេល ឆាប់ៗ ខាង មុខ នេះ ៕