អធិការដ្ឋាន​នគរបាល​ស្រុក​ត្បែងមានជ័យ​ បិទវគ្គបំប៉ន់ជំនាញបង្ក្រាប បង្ការ ទប់ស្កាត់​ កុបកម្ម​ កូដកម្ម​ និង​ប្រឆាំង​បាតុកម្ម​!

0

ព្រះ​វិហារ​: លោក​ ឧត្តមសេនីយ៍ត្រី​ រឿង​ រើ​ន​ ស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សួ​ស​ សុខ​ដា​រ៉ា​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​វិហារ​ បានអញ្ជើញចូលរួមជាអធិបតី នៅក្នុងពិធីបិទវគ្គបំប៉នជំនាញ បង្ក្រាប បង្ការទប់ស្កាត់​ កុបកម្ម​ និងកូដកម្ម​ ប្រឆាំងបាតុកម្ម របស់អធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ នៅថ្ងៃពុធ ទី១០ ខែកក្កដា​ ឆ្នាំ​២០១៩​។

​លោក​ លឹម ម៉ៅ​ អភិបាល​ នៃ​គណៈ​អភិបាល រងស្រុកត្បែងមានជ័យ បាន​លើកឡើងថា នេះ​ជា​កិច្ច​ប្រឹងប្រែង​របស់​កងកម្លាំង​នគរបាល​ជាតិ​ ដែល​តែងតែ​យកចិត្តទុកដាក់​រាល់​ការ​រក្សា​សន្តិសុខ​ សុវត្ថិភាព​ជូន​សាធារណៈជន​ និង​សង្គម​ជាតិ។​ ត្បិត​តែ​មាន​សន្តិភាព​ពេញលេញ​យ៉ាងណា​ក៏​ដោយ​ តែ​យើង​ជា​កងកម្លាំង​ត្រូវ​តែរ​បន្ត​ការ​ហ្វឹកហាត់​ជា​ប្រចាំ ដើម្បី​ពង្រឹងសមត្ថភាព​ ពិសេស​គោរពឲ្យបានខ្ជាប់ខ្ជួន​ និង​ម៉ឺងម៉ាត់​បំផុត​នូវ​វិន័យ​ របស់កងកម្លាំង។

​លោក​ឧត្តមសេនីយ៍ត្រី​ រឿង​ រើ​ន​ ស្នងការ​រង​ ជំ​នូ​យ​ការ​ដឹកនាំ​ការងារ​អន្តរាគមន៍​ និង​តម្រួតបទបញ្ជ បានមានប្រសាសន៍ថា ក្ក្នុងនាមលោកតំណាងឲ្យឯកឧត្តម ឧត្តមសេនីយ៍ទោ សួ​ស​ សុខ​ដា​រ៉ា​ ស្នងការ​នគរបាល​ខេត្ត​ ខ្ញុំសូម​សំដែង​ នូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម អស់លោក អភិបាលរងស្រុក មេបញ្ជាការសឹករងស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុង និង​ប្រតិភូ​អមដំណើរ​ទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គ​បំប៉នជំនាញ​អន្តរាគមន៍​ នៅអធិការដ្ឋាននបាលស្រុកត្បែងមានជ័យនាឱកាសថ្ងៃនេះ។

ថ្លែង​ជា​មួយនិងការអបអរនេះដែរ លោកស្នងការរង បានធ្វើការផ្តាំផ្ញើ ទៅដល់កងកម្លាំងទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដោយក្នុងន័យនេះផងដែរ។ ក៏ដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរ កិត្តិយស​ គុណធម៌​ សីលធម៌​ វិជ្ជាជីវៈ​ ប្រកបដោយក្រមសីលធម៌ នៅក្នុងកិច្ចបម្រើការងាររ​ លើកកម្ពស់​ ក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ រក្សា​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម​។

ជាមួយគ្នានោះ លោកក៏បាននាំយកនូវអំណោយផ្តល់ជូនដល់កងកម្លាំងរួមមាន÷ស្រាបៀរកម្ពុជា​ ៥​កេស​,ទឹកបរិសុទ្ធ ១០​យូរ​,​ទឹកក្រូច​ ៥​កេស​ មី ២​កេស​ ដំបង​ចរាចរណ៍​ចំនួន​៤​ និងថ្មពិល ១​ប្រអប់​ផង​ដែរ​៕ សួនលីណា