ឧត្តមសេនីយ៍ទោ សោម ស៊ុន បន្តដឹកនាំក្រុមគ្រូពេទ្យពិនិត្យព្យាបាលជម្ងឺជូនប្រជាជននៅភូមិវល្លិ៍យាវ

0

កំពង់ធំ៖ កងទ័ពគឺជាកូនចៅប្រជាជន ត្រូវបម្រើប្រជាជនដោយស្មោះ គឺដើម្បីប្រជាជន ប្រសាសន៍នេះ ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងនៅក្នុងពិធី ចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះ ខាត រស់នៅភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។សកម្មភាពមនុស្សធម៌ ចុះពិនិត្យព្យាបាលជម្ងឺជូនដល់ប្រជាជន ដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបានបន្តដឹកនាំ យ៉ាងសកម្មភាព និងរស់រវើករបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានជួយពិនិត្យនិងព្យាបាលជម្ងឺជូន  លោកសៀង  រ៉ាំអាយុ៧៨ ឆ្នាំ អតីតជាប្រធានភូមិវល្លិ៍យាវ បច្ចុប្បន្នកំពុងមានជម្ងឺប្រចាំកាយ ហើយជីវភាពគ្រួសារមានការលំបាកយ៉ាងខ្លាំង លោកសមាជិកក្នុងគ្រួសារ ៩ នាក់ ។ តាមការរៀបរាប់របស់ លោក សៀង  រ៉ាំ  បានឲ្យដឹងថា កាលពីឆ្នាំ២០១៨ គឺបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាក់ជើងខាងស្តាំ  និងរបួសយ៉ាងធ្ងន់ បានធ្វើឲ្យរូបលោកធ្លាក់ខ្លួនពិការ ដោយបច្ចុប្បន្នមិនអាចធ្វើដំណើរទៅណាមកណាបាន គឺបានត្រឹមតែសម្រាកនៅនឹងកន្ទេល ដែលជាការផ្តល់បន្ទុកដល់ក្រុមគ្រួសារ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ។ដោយក្តីអាណិតអាសូ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោមស៊ុន បានផ្តល់នូវរទេះរុញសម្រាប់ជនពិការ ០១គ្រឿង និងឈើច្រត់មួយគូរ ក្នុងឳកាសចុះពិនិត្យព្យាបាលជម្ងឺ ថែមទាំងបានឧបត្ថម្ភជូនបន្ថែម នូវ អង្ករ ៥០គ.ក មីយើងចំនួន០២កេស ទឹកត្រីទឹកស៊ីអ៊ីវ០២យួរនិងថវិកា ១០០,០០០រៀល អំណោយទាំងនេះ គឺជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ  មេបញ្ជាការកងទ័ពជើងគោក   អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា ទៅផ្ដល់ជូនគាត់ផងដែរ។ឧត្តមសេនីយ៍ទោ សោមស៊ុន បានបញ្ជាក់ថា ក្រៅពីពិនិត្យព្យាបាលជូនលោក សៀង  រ៉ាំ  ក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានជួយព្យាបាលប្រជាជនជាច្រើននាក់ ដែលរស់នៅក្នុងភូមិ ក្នុងនោះ  ប្រជាជន និងអាជ្ញាធរដែនដី សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសកម្មភាពមនុស្សធម៌របស់ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការបម្រើប្រជាជន និងអតីតយុទ្ធជន នៅគ្រប់ទីកន្លែង ។

ដោយ ប៊ុន រដ្ឋា