ឯកឧត្តម អ៊ុន ចាន់ដា ៖ ការ កសាង សន្តិភាព ពិតជា មានការលំបាក ដូច្នេះយេីង ត្រូវ រួម គ្នា ថែរក្សា នូវ សុខសន្តិភាព នេះ ដេីម្បី បន្ត ការ អភិវឌ្ឍន៍

0

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែង ថា ការ កសាង សង្គម ជាតិ មួយ ឲ្យ មានសុខ សន្តិភាព ទៅបាន គឺពិតជាមានការ លំបាក ណាស់ ដូច្នេះ សូម ឲ្យ បងប្អូន ប្រជាពលរដ្ឋ រួមគ្នា ថែរក្សា នូវ សុខសន្តិភាព ដែល មាន ស្រាប់ នេះ ឲ្យ នៅ ស្ថិតស្ថេរ គង់វង្សជា យូរ អង្វែង ដេីម្បី បន្ត ការ អភិវឌ្ឍន៍ រីកចម្រើន បន្ថែម ទៀត។ ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង ឱកាស ដែល ឯកឧត្តម រួមជាមួយ ឯកឧត្ដម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម បាន អញ្ជើញចូលរួម ក្នុងពិធីបុណ្យរស្មីផ្កាប្រាក់សាមគ្គី និងឆ្លងសមិទ្ធផលនានា នៅវត្ត គង់វង់ រង្សី ហៅវត្តកោះកុក ស្ថិតក្នុង ភូមិកោះកុក «ក» ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែង កោតសរសើរ ចំពោះ ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម រួម ជាមួយ សប្បុរសជនទាំងអស់ ដែលបានបរិច្ចាកនូវបច្ច័យ និងសម្ភារៈមួយចំនួន ក្នុង ការ រួមចំណែកកសាងអារាមនេះឡើងវិញ បន្ទាប់ពី អារាម មួយ នេះ ត្រូវ ទទួល ការ គម្រាមកំហែងពីគ្រោះធម្មជាតិ ដោយ ការបាក់ស្រុតច្រាំងទន្លេ នាពេលកន្លងមក ហើយ ត្រូវ បាន ផ្លាស់ប្ដូរពីកន្លែងមួយ ទៅកន្លែងមួយ ចំនួន៤លើករួចមកហើយដែរ ។ ដូច្នេះ ហើយ ឯកឧត្តម អភិបាល ខេត្ត ក៏ បាន ធ្វេី ការ បួងសួង ទៅដល់ ទេវតា និងបារមីវត្ថុស័ក្តសិទ្ធជួយបីបាច់ថែរក្សា អារាមដែលកំពុងចាប់បដិសន្ធិ នៅលើទីតាំងថ្មីនេះ ឲ្យ បាននៅ ស្ថិតស្ថេរ គង់វង្ស ជារៀង ដរាប ដេីម្បី ទុកជាទីសក្ការៈបូជា សម្រាប់ពុទ្ធបរិស័ទ ។
ជាមួយនឹង ការ ចូលរួមបច្ច័យកសាង ចំនួន៣.០០០ដុល្លារ សហរដ្ឋអាមេរិក ឯកឧត្តម អភិបាល ខេត្ត ក៏ បាន លេីក ឡើង ថា ដោយ សារ ប្រទេស ជាតិ យើង មាន សុខសន្តិភាព ក្រោម ការ ដឹកនាំ ដ៏ ឈ្លាសវៃ របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី នៃ ព្រះរាជាណាចក្រ កម្ពុជា ទេីប យេីង មាន ឱកាស ធ្វើ បុណ្យ និង កសាង សមិទ្ធផល រួម គ្នា ។ ចំពោះ ការ កសាង សង្គម ជាតិ មួយ ឲ្យ មានសុខ សន្តិភាព ទៅបាន គឺពិតជាមានការ លំបាក ណាស់ ដូច្នេះ សូម ឲ្យ បងប្អូន ប្រជាពលរដ្ឋ រួមគ្នា ថែរក្សា នូវ សុខសន្តិភាព ដែល មាន ស្រាប់ នេះ ឲ្យ នៅ ស្ថិតស្ថេរ គង់វង្សជា យូរ អង្វែង ដេីម្បី បន្ត ការ អភិវឌ្ឍន៍ រីកចម្រើន បន្ថែម ទៀត ដោយ មិន ត្រូវ ជឿតាម ការ ញុះញង់ បំបែកបំបាក់ សាមគ្គី ជាតិ ឡេីយ ។

សូម បញ្ជាក់ ផង ដែរ ថា បន្ទាប់ពី ទទួល ការ គំរាមកំហែង ដោយ គ្រោះធម្មជាតិ បាក់ ច្រាំង ទន្លេ ទៅដល់វត្តកោះកុក ដែលតម្រូវឲ្យរកទីតាំងសមស្រប ដើម្បី កសាងឡើងវិញ ដោយមានការឯកភាព ពីសំណាក់ប្រជាពលរដ្ឋ ព្រះសង្ឃ គណៈកម្មាការអាចារ្យវត្ត ជាពិសេស ក្រោម ការជួយ ជ្រោមជ្រែង ពី សំណាក់ ឯកឧត្ដម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម និង លោក ជំទាវ សម្រេចទិញដី ទំហំ ១៥០x១១៥ម៉ែត្រ នៅភូមិកោះកុក «ក» នៃឃុំកោះទន្ទឹមនេះ ដើម្បី កសាងវត្តកោះកុក សម្រាប់ អ្នក ភូមិ ជាង ៣០០គ្រួសារ ក៏ ដូច ជា ពុទ្ធបរិស័ទទូទៅ ទុក ជា ទី សក្ការៈ បូជា ហើយ ក៏ បានដង្ហែព្រះពុទ្ធបដិមា ក៏ដូចជា សម្ភារៈផ្សេងៗ យកមកតម្កល់ទុកជាបណ្ដោះអាសន្ន នៅលើទីតាំង ខាងលេី ដើម្បី រង់ចាំ កសាងអារាមថ្មី ឡើងវិញ រហូត សម្រេច បាន ព្រះវិហារ និងឧបដ្ឋានសាលា ឬសាលាឆាន់ ១ខ្នង មានទំហំ២០x១០ម៉ែត្រ ដែល ត្រូវ ធ្វើ បុណ្យ ឆ្លង នាពេល នេះ តែ ម្ដង ៕