សន្និបាតបូកសរុបការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យអាណត្តិទី៤និងលើកទិសដៅអាណត្តិទី៥

0

ខេត្តបន្ទាយមានជ័យ កិច្ចប្រជុំបូក សរុបលទ្ធផលការងាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានអាណត្តិទី៤និងលើកទិសដៅអាណត្តិទី៥នា ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យបានបើកដោយមានការចូលរួមមន្ត្រីជាន់ខ្ពស់របស់សាខាកាកបាតក្រហមកម្ពុជាមាន លោកជំទាវ ពុំចន្ធីនី អគ្គលេខាធិការសាខាកាកបាតក្រហកម្ពុជា លោកជំទាវ ម៉ៅម៉ាល័យកែគឹមយ៉ាន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមាន លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកលីសារី ប្រធានគណះកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ សមាជិកសាខាកាកបាតក្រហមខេត្តបន្ទាយមានជ័យជាច្រើនរយនាក់។
លោកលី សារីបានមានប្រសាសន៍ថា សាខាកាកបាតក្រហមកម្ពុជាឈ្មោះដើមហៅ សមាគមន៍ជាតិកាកបាទក្រហមខ្មែរ បង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ១៩៥៥ក្នុងគោលបំណងជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះថ្នាក់ធម្មជាតិជាយថាហេតុ។លោកលីសារីបានមានប្រសាសន៍បន្តថាក្នុងឆ្នាំ២០១៨កន្លងមកនេះសាខាកាកបាទក្រខេត្តបានចំណាយលើមនុស្សធម៍អស់ទឹកប្រាក់ ១៤២,៤៤៧ដុល្លា និងលើកទិសដៅបន្តឆ្នាំ២០១៩សកម្មភាពមនុស្សធម៍ទាំងអស់នេះគឺបានអនុវត្តដោយប្រតិបត្តិប្រចាំឆ្នាំទៅលើវិស័ស្នូលទាំង៤មាន ១វិស័គ្រប់គ្រងគ្រោះមហត្តរាយ ២វិស័យសុខាភិបាលនិងថែទាំងសុខភាពក្នុងសហគមន៍ ៣វិស័យលើកកំពស់គោលការណ៍គ្រោះមហន្តរាយ និងតំលែមនុស្សធម៍និង៤ វិស័យអភិវឌ្ឍស្ថាប័ននិងអភិវឌ្ឍធនធានមនុស្ស។លោកបានបញ្ជាក់ឲ្យដឹងទៀតថាសាខាកាកបាទក្រហមខេត្តបានផ្តល់មនុស្សធម៍ជូនដល់ប្រជាពលរដ្ឋដល់ជនរងគ្រោះកន្លងមក ដោយរងគ្រោះមហន្តរាយជនងាយរងគ្រោះបំផុតសុបចំនួនជាច្រើនរយគ្រួសារ។
ក្នុងនោះជួយដល់ប្រជាពលរដ្ឋជួបកាលំបាកក្រីក្រ ទុរគតជនមានជម្ងឺរាំរ៉ៃ ជនពិការ អ្នកលង់ទឹក ឧបហេតុផ្សេងៗទាំង៩ ក្រុង ស្រុក។លោកបញ្ជាក់ឲ្យដឹងទៀតថា សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យកន្លងមកបានខិតខំជម្រុញចលនាកៀងគរជំនួយសប្បុរសឲ្យបានច្រើនទៀតពេលដែលគ្រោះមហន្តរាយកើនឡើង។ក្នុងនោះលោកលីសារីបានលើកឡើងអំពីចំណុចខ្លាំងចំណុចខ្សោយលើលទ្ធភាពនៃការគៀងគរជំនួយសប្បុរសជនឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ក្នុងនោះត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ហើយផ្សព្វផ្សាយនិងបញ្ជូនលិខិតអញ្ជើញទៅដល់ដៃមុខសញ្ញាជាឥស្សរជន មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និយោជក ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ អ្នកធ្វើការឲ្យរ៉ៃអង្គារដៃគូរអភិវឌ្ឍន៍ ផ្នែកឯកជនផ្សេងទៀត ព្រះសង្ឃ គណ:កម្មការ អាចារ្យដើម្បីចូលរួមចំណែកបរិច្ចាគជំនួយសប្បុរសជាដើម។ក្នុងនោះលោកជំទាវពុំចន្ធីនីបានធ្វើកាកោតសរសើរដល់បុគ្គលឹកសាខាកាកបាទក្រខេត្តទាំងអស់ដែលបានខិតខំប្រឹងប្រែងជួយដល់សង្គមជាតិជាច្រើនដូចជាការ ជួយសង់ផ្ទះជួយប្រជាពលរដ្ឋក្រីក្រគ្មានទីពឹង អំណោយសង្គ្រោះបន្ទាន់ ផ្តល់ទីជំរកជូនដល់គ្រួសារឈឺធ្ងន់ ចុះសួរសុខទុក្ខដល់អ្នកកើតអេដស៍ កុមារកំព្រា លើកកំពស់សុខភាពមាតា ទារក និងកុមារជាដើម។
លោកបានបញ្ជាក់ឲ្យដឹងទៀតថាសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យឆ្នាំ២០១៩កន្លងមកនេះប្រមូលថវិការបានច្រើជាងឆ្នាំមុនៗសម្រាប់ផ្តល់សេវាមនុស្សធម៍ដើម្បីជួយសម្រួលការលំបាក់របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតដើម្បីចូករួមចំណែកជាមួយអាជ្ញាធរនៅមូលដ្ឋានក្នុងការកាត់បន្ថយភាពក្រីក្រតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។បញ្ចប់កម្មពិធីអង្គសន្និបាតបានសម្រេចធ្វើការបោះឆ្នោតជ្រើសរើសគណះកម្មាធិការថ្មីមួយដែលត្រូវបន្តវេនធ្វើអភិបាលកិច្ចល្អសម្រាប់អាណត្តិទី៥ ឆ្នាំ២០១៩ដល់ឆ្នាំ២០២៥ហើយក្នុងការបោះឆ្នោតនោះលោកអ៊ុំ រាត្រីបានជាប់ជាប្រធានគណះកម្មាធិការសាខាកាកបាតក្រហមកម្ពុជាខេត្តបន្ទាយជ័យជំនួសលោកលីសារី និងលោកខេង ស៊ុម បានឡើងទៅជាប្រធានកិត្តិយសសាខាកាកបាតក្រហមកម្ពុជាខេត្តបន្ទាយជ័យ និងសមាជិកច្រើនាក់ទៀត លោកអ៊ុំរាត្រីបានប្តេជ្ញាចិត្តថានិងខិតខំកៀងគររកជំនួយពីសប្បុរសឲ្យបានច្រើនដើម្បីយកទៅជួយសង្គ្រោះពេលដែលគ្រោះមហន្តរាយកើនមានឡើងជាយថាហេតុ៕ដោយ៖ឃិន គន្ធា