រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌូនេស៊ីអញ្ជើញមកទស្សនៈកិច្ចនៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

កំពង់ធំ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ រីយ៉ាមីហ្សាដ រីយ៉ាគូឌូ រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណៈរដ្ឋ ឥណ្ឌូនេស៊ី និងលោកជំទាវ អមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ និង ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញមកទស្សនៈ កិច្ច នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅរសៀលថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ ២០១៩។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើដិសណ្ឋារកិច្ច ស្វាគមន៍ ដែលជាកិត្តិយសដ៏ឧត្តុង្គឧត្តម ចំពោះការបំពេញភារកិច្ចទស្សនៈកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំ អ្នកមុខអ្នកការបានអញ្ជើញមកសួរសុខសួរដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មានកិត្តិយសជំរាបជូន នូវប្រវត្តអតីតកាល នៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ប្រវត្តកិច្ចសហប្រតិបត្តិការ ជាមួយកម្លាំងថែរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ អ៊ុនតាក់ ជាពិសេសកម្លាំងនៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានបំពេញ ប៉េសកកម្មក្នុងខេត្តកំពង់ធំ ខណៈអង្គភាព តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានចាប់បដិសន្ធិនៅថ្ងៃទី១០ ខែតុលា ឆ្នាំ ១៩៧៩ នៅឆ្នាំ១៩៩២ កម្លាំងថែរក្សាសន្តិភាពរបស់ឥណ្ឌូនេស៊ី ធ្លាប់បានឈរជើងនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលបានដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ រីយ៉ាមីហ្សាដ រីយ៉ាគូឌូ បានដឹកនាំកងឯកភាព វរសេនាតូចអន្តរាគមន៍ពិសេសសលេខ ១២ ក្នុងអំឡុងតំណាលគ្នា និង ឯកឧត្តម ជៀង អំ ជាអភិបាលខេត្តកំពង់ធំ និងការកសាងនូវអាគារ និងបន្សល់ទុកនូវអនស្សាវរីយ៍ជាច្រើនផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ រីយ៉ាមីហ្សាដ រីយ៉ាគូឌូ បានមានប្រសាសន៍ កោតសរសើរ ចំពោះអាជ្ញាធរខេត្តកំពង់ធំ កងកម្លាំង និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹកកំពង់ធំ ដែលបានយកចិត្តទុកដាក់ រក្សានូវគ្រាចងចាំនូវអនុស្សាវរីយ៍ និងបន្តរឹតបណ្តឹងនូវចំណងសាមគ្គី រក្សានូវមិត្តភាពដ៏យូអង្វែង បើទោះបី ជាអតីតកាលបានកន្លងហួសទៅហើយក្តី តែកិច្ចសហប្រតិបត្តិការ កងទ័ពសាធារណរដ្ឋឥណ្ឌូនេស៊ី និងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹកកំពង់ធំ នៅតែរក្សាចំណងមិត្តភាពរវាងឲ្យបានយូរអង្វែងបន្តទៀត ។ ដោយ ប៊ុន រដ្ឋា