ឯកឧត្តម ផុន សុម៉ាលី ប្រធានក្រុមការងារចុះជួយឃុំជាំក្សាន្ត និងក្រុមការងារ បាននាំយកទៀនព្រះវស្សា និងបច័្ចយ ទៅវេរប្រគេនដល់ព្រះគ្រូចៅអធិការវត្តចំនួនបី នៅក្នុងស្រុកជាំក្សាន្ត!

0

ព្រះវិហារ: ប្រធានក្រុមការងារចុះជួយឃុំជាំក្សាន្ត ឯកឧត្តម ផុន សុម៉ាលី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្រី ឌឹក ប្រធានក្រុមការងារចុះជួយស្រុក និងក្រុមការងារ ព្រមទាំងថ្នាក់ដឹកនាំមូលដ្ឋាន ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បាននាំយកទៀនព្រះវស្សា និងទេយ្យទាន ព្រមជាមួយបច័្ចយកសាង ទៅវេរប្រគេនដល់ព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សា ក្នុងពុទ្ធសីមា នៅវត្តចំនួនបី ស្ថិតក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៩។

ក្នុងគោលបំណងចូលរួមចំណែកក្នុងពិធីចូលកាន់ព្រះវស្សា ក៏ដូចជាការចូលរួមប្រតិបត្តិ នូវវិស័យព្រះពុទ្ធសាសនា ក្នុងរយៈពេលដែលព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងពុទ្ធសីមា នៅតាមទីអារាម ខណៈដែលព្រះសង្ឃទាំងអស់ មិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅទីណាបាន។

និងមួយចំណែកឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសន្ដាន ដែលបានចែកឋាន ទៅកាន់ឋានបរមសុខ ព្រមទាំងដួងវិញ្ញាណក្ខន្ធ យុទ្ធមិត្ត យុទ្ធនារី ដែលបានពលីអាយុជីវិត ក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ។ សូមអោយដួងវិញ្ញាណក្ខន្ធអ្នកទាំងអស់នោះ មកទទួល នូវកុសលផលបុណ្យ ដែលឯកឧត្តម និងលោកជំទាវ ឧទិសជូននៅថ្ងៃនេះ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម ផុន សុម៉ាលី ប្រធានក្រុមការងារចុះជួយឃុំជាំក្សាន្ត បានមានប្រសាសន៍ឲ្យដឹងថា សម្ភារៈទាំងអស់ដែលនាំមកប្រគេនដល់ព្រះភិក្ខុសង្ឃ នៅក្នុងឱកាសនោះសរុបរួមមាន÷ វត្តឈើទាលគងសិក្ខារាម (ហៅវត្តឈើទាលគង) វត្តឧត្តរគីរីជុំសែនជ័យ (ហៅវត្តអានសេះ) និងវត្តទួលអណ្តែត (ហៅវត្ដជាំក្សាន្ត) ស្ថិតនៅក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ដោយក្នុងមួយវត្តទទួលបានទៀនព្រះវស្សាចំនួន២គូរ(តូចពីរ) ប្រេងម៉ាស៊ូត ៩០លីត ស្លាដក់៤ អង្ករ៣បេ មី ២កេស ត្រីខ ២កេស ទឹកសីុអីុវ១យួរ ទឹកត្រី២យួរ ទឹកផ្លែឈើ១កេស ទឹកសុទ្ឋ១៨កេស និងបច័្ចយកសាងចំនួន៥០ម៉ឺនរៀល៕សួនលីណា