សាសនាព្រះពុទ្ធបានរួចំណែកអភិវឌ្ឍប្រទេសជាតិពោរពេញទៅដោយសីលធម៌និងអំពើល្អ

0

(កំពង់ធំ):ជាការពិតថ្ងៃ ១៥ កើតខែអាសាឍគឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលពុទ្ធសាសនិកជនគ្រប់រូបទូទាំងពិភពលោកតែងតែប្រារព្វរំលឹកជារៀងរាល់ឆ្នាំតាមរយៈពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនា អាជ្ញាធរខេត្តកំពង់ធំសហការជាមួយសាលាគណៈនិងមន្ទីរធម្មការនិងសាសនាខេត្តកំពង់ធំបានរៀបចំកម្មវិធីឈ្វេងយល់បុណ្យអាសាឡ្ហបូជានារសៀលថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០១៩  ដោយមានការនិមន្តចូលរួមពីមន្ត្រីសង្ឃជាន់ខ្ពស់ក្រោមអធិបតីភាពសម្ដេចព្រះពុទ្ធជ័យ មុនី ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនិងមានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ  លោកជំទាវ ឃួន ឃុនឌី សមាជិករដ្ឋសភាជាតិនិង, ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោក ជំទាវលោក-លោកស្រី ជាសាជិក សមាជិកា ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំខេត្តក្រុងស្រុកនិងមន្ត្រីរាជការ នៃមន្ទីរ អង្គភាពជុំវិញខេត្ត យាយជី តាជី មន្ត្រីសង្ឃ សិស្សនិស្សិតជាច្រើននាក់។

ក្នុងឱកាសនោះដែរសម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សនមានសង្ឃដីកាថា អាសាឍបូជា ឬអាសាឡ្ហបូជា រាប់ថាជាថ្ងៃសំខាន់មួយទៀតរបស់ពុទ្ធសាសនិកជន ដែលត្រូវគ្នានឹងថ្ងៃពេញបូណ៌មី ១៥ កើត ខែអាសាឍ។ នៅក្នុងសម័យពុទ្ធកាល មានហេតុការណ៍សំខាន់កើតឡើង៤ប្រការ ដូចតទៅនេះ៖១.ជាថ្ងៃដែលព្រះបរមសាស្ដាទ្រង់សម្ដែងព្រះធម្មទេសនាជាលើកដំបូង ដល់បញ្ចវគ្គីយ៍ទាំង៥រូប នៅក្នុងព្រៃឥសិបតនមិគទាយវ័ន ក្បែរនគរពារាណសី២.ជាថ្ងៃដែលព្រះបរមសាស្ដាទ្រង់បានព្រះសាវកអង្គដំបូង គឺព្រាហ្មណ៍កោណ្ឌញ្ញៈ ដែលបានសម្រេចព្រះធម្មអង្គដំបូង៣.ជាថ្ងៃដែលមានព្រះសង្ឃកើតឡើងជារូបដំបូង គឺព្រះអញ្ញាកោណ្ឌញ្ញៈ និងទទួលបានការឧបសម្ប័ទជាព្រះភិក្ខុរូបដំបូងក្នុងព្រះពុទ្ធសាសនា៤.ជាថ្ងៃកើតឡើងនូវព្រះរតនត្រ័យពេញបរិបូរណ៍ គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ គ្រប់ជាលើកទីមួយមានប្រសាសន៍សំណេះសំណាល លោកជំទាវ ខៀវ ស៊ីណាជាចាន់តូ បានថ្លែងការកោតសរសើរចំពោះ រដ្ឋបាលខេត្តកំពង់ធំ ពិសេសថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអង្គភាពជុំវិញខេត្តរួមពុទ្ធបរិស័ទសប្បុរសជន ដែលបានរួមគ្នាផ្ដើមធ្វើនូវកម្មពិធីនាពេលនេះឡើង។ ដោយលោកជំទាវ បានចាត់ទុកនេះគឺជាបុណ្យកុសលដែលពុទ្ធបរិស័ទខែ្មរយើងតែងមានជំនឿនិងធ្វើទៅតាមទំនៀមទំលាប់ប្រពៃណីនៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋដ៏រុងរឿងនៃយើងជារៀងរាល់ឆ្នាំពុំដែលអាក់ខាន ដើម្បីជួយផ្គត់ផ្គង់សម្រាលការលំបាកដល់ជីវភាពរបស់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងរយៈពេល៣ខែតាមពុទ្ធបញ្ញត្តិ។ឯកឧត្តម សុខ លូ អភិបាលខេត្ត មានប្រសាសន៍លើកឡើងថាបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាយើងក្រោមការដឹកនាំលើផ្លូវត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេច តេជោ ហ៊ុនសែន វិស័យពុទ្ធចក្រមានការរីកចម្រើនគួរអោយកត់សម្គាល់។ ហើយវិស័យពុទ្ធចក្រនេះរុងរឿងទៅបានដោយសារវិស័យអាណាចក្រ ហើយ អាណាចក្ររុងរឿងទៅបានដោយសារស្រុកទេសយើងមានសុខសន្តិភាព ទើបមានសិទ្ធសេរីភាពនិងមានការអភិវឌ្ឍ ព្រមទាំង លទ្ធិប្រជាធិបតេយ្យផងដែរ។ឯកឧត្ដមអភិបាលខេត្តនិងលោកជំទាវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅគ្រប់រូបត្រូវបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយនិងត្រូវតែមានជំនឿជឿជាក់លើរាជរដ្ឋាភិ បាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី  ដើម្បីថែរក្សាការពារសុខសន្តិភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែរឹងមាំថែមទៀត។

ដោយ ប៊ុនរដ្ឋា