មនុស្សប្រុសស្រីចំនួន១២នាក់រងរបួសធ្ងន់និងស្រាលក្នុកករណីគ្រោះថ្នាក់ចរាចរណ៏ក្រឡាប់រថយន្ដ!

0

ខេត្តសៀមរាប ៖រថយន្តទេសចរណ៍ ដឹកអ្នកដំណើរពីភ្នំពេញមកលេងភ្នំគូលែន ក្រឡាប់ បណ្តាលអោយមនុស្ស១២នាក់ រងរបួសធ្ងន់និងស្រាល ក្នុងចំណោមអ្នកដំណើរ២៨ នាក់ខណ:​ចុះ​ពីលើ​ភ្នំ​វិញ​ ជាន់ហ្វ្រាំងមិនស៊ី ហេតុការណ៍នេះកើតឡើងនៅត្រង់ផ្លូវចុះពីលើ​ភ្នំ​គូ​លែនថ្មី ផ្នែកខាងកើត ស្ថិតនៅ​ភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​កាលពីរ​សៀ​ល​ថ្ងៃទី​១៥​ ខែកក្កដា ឆ្នាំ២០១៩។

​លោក​វរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឱ្យដឹងថា ក្នុងហេតុការណ៍នោះបង្កឡើងដោយខ្លួនឯង រថយន្តម៉ាក HYUNDAICOUNTYពាក់ស្លាកលេខភ្នំពេញ3E-6998​។

អ្នកបើកបរឈ្មោះ កែវ មករា អាយុ​២៨​ឆ្នាំ រស់នៅខេត្តកណ្តាល អ្នករួមដំណើរសរុប ២៨ នាក់​។​

​លោក​បន្តថា​អ្នករងរបួស​សរុប​១២​នាក់​ស្រី​៩​នាក់​រួមមាន
១.ឈ្មោះ​កែម​ សីហា ភេទប្រុសអាយុ៣០ឆ្នាំ
២.ឈ្មោះ​សុ​ត​ សំអុន ភេទស្រីអាយុ៤៣ឆ្នាំ
៣.ឈ្មោះ​ផាត សោភា ភេទស្រីអាយុ៤៨ឆ្នាំ
៤.ឈ្មោះ​ងួន សារ៉ាន់ ភេទស្រីអាយុ៥៧ឆ្នាំ
៥.ឈ្មោះ​ងួន​ សុគុណ ភេទស្រីអាយុ៥៧ឆ្នាំ
​៦.ឈ្មោះ​ពេជ្រ​ ច័ន្ទបូរមី ភេទស្រីអាយុ១១ឆ្នាំ
៧.ឈ្មោះ សុខ សុវណ្ណ​រ៉ា​ ភេទប្រុស អាយុ៣៨ឆ្នាំ
៨.ឈ្មោះ ហួន សុគន្ធា​រី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ
៩.ឈ្មោះ​ប៉េ​ន​ សុហាន ភេទប្រុសអាយុ៤១ឆ្នាំ
១០.ឈ្មោះ​លឿង គឹមសៀង ភេទស្រីអាយុ៣៨ឆ្នាំ
១១.ឈ្មោះ​គីម ចំរើន ភេទស្រីអាយុ៤៦ឆ្នាំ
១២.ឈ្មោះ​ប៉ុក សុគុណ ភេទស្រី អាយុ៤៧ឆ្នាំ។

​លោកបាន​បញ្ជាក់ថា​បច្ចុប្បន្ន​អ្នករងរបួស​ទាំងអស់​បាន​ដឹក​ទៅពិនិត្យ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សូទ្រនិគម​ ចំពោះ​រថយន្ត​សមត្ថកិច្ច​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕ ដោយ៖ម៉េង ហួត