ខេត្តត្បូងឃ្មុំ : ជាក់ស្តែងនៅងបរសៀលថ្ងៃទី១៤ខែកក្កដា ២០១៩ នៅកាស៊ីណូគ្លូបប៊ល ថឹបែកខូឯ.ក របស់លោក ចាន់ ធឹនដែលមានទីតាំងនៅចំណុចច្រកដូង៧ដើម ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជួលបន្តទៅ អោយឈ្មោះ ហេង និងឈ្មោះ លឹម បានក្លាយទៅជា
ឋានសួគ៌ សំរាប់ប្រជាពលរដ្ឋខ្មែរ ដែលវក់នឹងល្បែងសីុសងច្រើនប្រភេទជាពិសេសគឺសង្វៀនបញ្ជល់មាន់និងវង់យូគីអាប៉ោង ល្បែងសីុសងតាម internet ដ៏ធំ ដែលសុទ្ធតែជនជាតិខ្មែរប្រម៉ាណជា៩៥ ភាគរយដែលបានចូលលេងក្នុងចំណោមរាប់រយនាក់យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃគ្មានការរំខានពីស្ថាប័នសមត្ថកិច្ចជំនាញណាមួយឡើយ ដោយដាក់ដើមផាន់បញ្ជល់ ចាប់ពីថ្ងៃចន្ទ ដល់
ព្រហស្បត៍ចាប់ពី៥០សឹបមឺិុនរៀលឡើងទៅហើយពីសុក្រ សៅរ៍ និង អាទិត្យដើមផាន់ចាប់ពីមួយលានរៀលទៅប្រាំលានរៀលឡើងទៅ។បើទោះជាកាសីុណូនេះជ្រកក្រោមច្បាប់អនុញ្ញាតិត្រឹមត្រូវនិងមានជនបរទេសតិចតួចចូលលេងដើម្បីជាខែលសំរាប់បិទបាំងនូវបទល្មើសយ៉ាងណាក៏ដោយក៏មិនត្រូវលើកទឹកចិត្តបើកចំហដល់ប្រជាពលរដ្ឋខ្មែរចូលលេងនោះដែរ។
បច្ចុប្បន្នប្រជាពលរដ្ឋក្នុងឃុំដារ ស្រុកមេមត់ មានការព្រួយបារម្ភយ៉ាងខ្លាំងព្រោះចាប់តាំងពីកាសីុណូនេះបើកសង្វៀនបញ្ជល់មាន់និងល្បែងសីុសងផ្សេងៗដោយបើកចំហរនៅទីតាំងខាងលើនេះមានបទល្មើសផ្សេងៗជាពិសេសអំពើចោរកម្មកើតឡើង ធ្វើអោយភូមិឃុំអសុវត្ថិភាពគួរឲ្យភ័យខ្លាចមិនដឹងថា មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំ បានដឹងដែររឺទេ ។
ចំពោះ លោកចាន់ធឹនដែលជាប្រធានក្រុមហ៊ុននេះព្រមទាំងលោកហេង និងលោក លឹម ដែលជាអ្នកជួលបន្តគ្មានខ្វាយខ្វល់អំពីភាពអសន្តិសុខ ភូមិឃុំមានសុវត្ថិភាពឡើយផ្ទុយទៅវិញគាត់សប្បាយចិត្តនិងមុខរបរល្បែងសីុសងនេះដែលទទួលផលបានពីពលរដ្ឋខ្មែរដែលងប់និងល្បែងសីុសងសំរុកចូលលេងនៅកាសិុណូលោកលឹមនិងលោកហេងជាងមួយឆ្នាំមកនេះដោយបានគៀងគរប្រជាពលរដ្ឋខ្មែរអោយចូលលេងយ៉ាងភ្លូកទឹកភ្លូកដីហើយក៏គ្មានការរំខានពីអាជ្ញាធរក្នុងខេត្តត្បូងឃ្មុំនោះទេ។




































