ស្ទឹងត្រែង:នៅរសៀលថ្ងៃទី១៥កក្កដាម្សិលម៉ិញ អភិបាលក្រុង/ស្រុកទាំង៦ ក្នុង
ខេត្តស្ទឹងត្រែង អញ្ជើញជួបសំណេះសំ
ណាល និងផ្តល់ជូននូវគ្រឿងឧបភោគបរិ
ភោគ រួមនិងថវិកាលើកទឹកចិត្តមួយចំនួនបន្ថែមទៀត ដល់ក្រុមការងារអភិរក្សត្រីមេ
ពូជ ដែលបានស្ម័គ្រចិត្តបំពេញការងារទាំង
យប់ទាំងថ្ងៃក្នុងការការពារត្រី នារដូវបិទនេ
សាទ ។

លោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផល បានមានប្រសាសន៍ថា:ក្រុមការងារអភិរក្ស
ត្រីមេពូជ ក៏ដូចជាធនធានជលផល ចុះបំ
ពេញការងារបានជាង៦០ថ្ងៃមកហើយ ដោយក្នុងនោះ សម្រេចបានលទ្ធផលគួរជាទីកត់សម្គាល់ និងបានសង្កេតឃើញថា មានការថយចុះ នូវអ្នកប្រព្រឹត្តបទល្មើស ក្រោយមានការពន្យល់ណែនាំដល់អ្នកប្រ
ព្រឹត្តបទល្មើសនេសាទ ឲ្យយល់ពីការប្រ
ឈមបាត់បង់ពូជត្រី ។
លោក ទុំ នីរ៉ូ បានបញ្ជាក់ថា:ក្រោយពីសង្រ្គោះត្រីមេពូជទាំង
អស់នោះ ដែលសល់ពីការយារយីពីសំ
ណាក់ក្រុមអ្នកប្រព្រឹត្តបទល្មើសនេសាទ
នោះ ពួកគេអាចមានឱកាសបន្តពូជ ក៏ដូច
ជាពងកូនបានរាប់ពាន់លានក្បាល ហើយលោកសង្ឃឹមថានៅឆ្នាំក្រោយៗទៀត បើ
សិនអ្នកនេសាទទាំងអស់មានការយល់
ដឹងច្រើន ពីការប្រឈមនូវការបាត់បង់ពូជត្រីនោះ ហើយងាកមកនេសាទតាមការ
ណែនាំរបស់ជំនាញដូចក្នុងពេលនេះ នោះ
ធនធានជលផលក្នុងខេត្តស្ទឹងត្រែងយើង
នឹងអាចផ្គត់ផ្គង់គ្រប់គ្រាន់ តាមតម្រូវការរបស់អ្នកបរិភោគជាក់ជាមិនខាន ។
លោក សាយ កុសល អភិបាលក្រុងស្ទឹង
ត្រែង មានប្រសាសន៍ថា:ការការពារ និងអ
ភិរក្សធនធានជលផលក្នុងឆ្នាំនេះឃើញថា
ទទួលបានលទ្ធផលគួរជាទីកោតសរសើរ ហើយត្រូវបន្តធ្វើនៅឆ្នាំក្រោយទៀត ធ្វើយ៉ា
ងណា ឲ្យបងប្អូនប្រជានេសាទទាំងអស់ទទួលស្គាល់ថា ការប្រើឧបករណ៍នេសាទខុសច្បាប់ វាជះឥទ្ធិពលខ្លាំងណាស់ ដល់ផលប្រយោជន៍សាធារណ: ជាពិសេស គឺ
ប្រជាពលរដ្ឋផ្ទាល់តែម្តង ។
លោកអភិបាល
ក្រុងបន្តថា:ការថែរក្សា និងការពារធនធានជលផល មិនមែនត្រឹមតែសម្រាប់ជាម្ហូបអា
ហារមួយផ្នែកប៉ុណ្ណោះទេ គឺវាថែមទាំងទាក់
ទាញដល់ផ្នែកវិស័យទេសចរណ៍ផងដែរ ដែលបងប្អូនជាភ្ញៀវទាំងឡាយ ចង់មកទស្សនាធនធានធម្មជាតិ និងកម្សាន្តបែបស្ទូចត្រីផងក៏ដូចជាបានបរិភោគនូវធនធានជលផលផងដែរ ។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលក្រុង បានថ្លែងការកោតសរសើរ ដល់បងៗក្រុម
ការងារអភិរក្សត្រីមេពូជដែលបានចំណាយ
ពេលវេលាផ្ទាល់ខ្លួនក្នុងការជួបជុំគ្រួសារ យកមកបំពេញការងារដើម្បីផលប្រយោជ
ន៍រួម! អភិបាលក្រុងជម្រុញឲ្យក្រុមការងារអភិរក្សទាំងអស់បន្តសហការគ្នាការពារ
ធនធានជលផល ដើម្បីជាប្រយោជន៍រួមដល់សង្គមជាតិ និងប្រជាជាតិយើងទាំង
មូលផងដែរ ៕ ដោយ:ម៉ាវិន




































