0

ខេត្តបន្ទាយមានជ័យ÷ លោកឧកញ៉ា​សំផាន់ណារិទ្ធ​ ល្បីកាន់តែខ្លាំងហើយ រឿងបើកក្រុមហ៊ុនលក់ដីឡូខ្យល់​ ឆរបោកប្រាក់ពីប្រជាពលរដ្ឋ នៅភូមិ​ព្រៃចាន់​ ឃុំអូបីជាន់​ ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ។

ជាក់ស្ដែងស្ត្រីមេម៉ាយម្នាក់ ឈ្មោះពៅ​ សោភា​ អាយុ៤២ឆ្នាំ​ រស់នៅ​ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។ បានកាន់បង្កាន់ដៃបង់ប្រាក់របស់ក្រុមហ៊ុនសំផាន់ណារិទ្ធឌីវេឡូមែន ជាង១០ប្លង់ ដែលតំណាងក្រុមហ៊ុនបានបដិសេធន៍ថាគ្មានដីទេជាក្រដាស់ក្លែងក្លាយ។ ពេលលឺដូចឆ្នុះស្រ្ដីខាងលើបានតក់ស្លុតយ៉ាងខ្លាំង​ បានរៀបរាប់ទាំងទឹកភ្នែកថារូបគាត់បានចាញ់បោកលោកឧកញ៉ាសំផាន់ណារិទ្ធលក់ដីឡូខ្យល់ទាំងពូជន៍ ដែលមានរូបគាត់ មាន បងប្អូន​ ម្ដាយ​ មីងមាក្មួយ​។
រូបគាត់បានតូចចិត្តបង្ហូទឹកភ្នែកសុំអង្វរដល់ថ្នាក់ដឹកនាំជួយដល់រូបគាត់ផង ជាពិសេសសម្ដេចតេជោហ៊ុនសែន។

ប្រភពបានបញ្ជាក់ថារហូតមកដល់ពេលនេះក្រុមហ៊ុនសំផាន់ណារិទ្ធឌីវេឡូមែន ររបស់​ឧកញ៉ាសំផាន់ណារិទ្ធ​នៅតែបន្តរធ្វើអាជីវកម្មលក់ដីឡូខ្យល់ទៅយ៉ាងរលូនមិនទាន់មានអាជ្ញាធរកដូចជាស្ថាបន្នជុំនាញមានចំណាត់ការនោះឡើយ។

ជុំវិញករណីខាងលើក្រុមការងារយើងមិនទាន់ស្វែងរកសំការបំភ្លឺពីលោកឧកញ៉ាសំផាន់ណារិទ្ធបានទេនៅថ្ងៃទី១៦កក្កដាឆ្នាំ២០១៩នេះ។ ក្រុមការងារយើងនិងរងចាំបកស្រាយជូនវិញគ្រប់ពេលវាលាប្រសិនបើការចេញផ្សពផ្សាយរបស់អង្គភាពយើងខ្ញុំជារឿងមិនពិត៕ ដោយគេហទំទរ័ស្រទាប់យុវវ័យ