យោងតាមកងទ័ពកូរ៉េខាងត្បូងថា ប្រទេសកូរ៉េខាងជើងកាលពីព្រឹកថ្ងៃទី៩ កក្កដា បានបាញ់មីស៊ីលរយៈខ្លី២គ្រាប់ទៀតចេញពីដែនដីឆ្ពោះទៅកាន់សមុទ្រ ខាងកើត ។អ្នកនាំពាក្យរបស់កងទ័ពកូរ៉េខាងត្បូងលោក UM HYO SIK គូសបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈ
ខ្លី២គ្រាប់ប្រហែលជាធុន SCUD ទៅកាន់សមុទ្រខាងកើតចេញពីទីតាំងមួយកន្លែងស្ថិតនៅខេត្ត HWANGHAE សំដៅទៅទិសឦសាន ដោយ១គ្រាប់បាញ់ចេញនាវេលាម៉ោង៤ទៀបភ្លឺ ហើយ១គ្រាប់ទៀតបាញ់នាវេលាម៉ោង៤និង១០នាទី ។ មីស៊ីលទាំងនេះហោះក្នុងចម្ងាយប្រមាណជា៥០០គីឡូ ម៉ែត្រ ហើយធ្លាក់ក្នុងដែនទឹកអន្តរជាតិ។
អ្នកនាំពាក្យរូបនេះបន្តថា កូរ៉េខាងជើងពុំមានចេញការប្រកាសឱ្យដឹងមុនចំពោះការបាញ់មីស៊ីល ទាំងនេះសម្រាប់ការហោះហើររបស់បណ្តាយន្តហោះ និងការធ្វើដំណើររបស់បណ្តានាវាស៊ីវិលឡើយ ។នេះជាការបាញ់មីស៊ីលលើកដំបូងរបស់ក្រុងព្យុងយ៉ាងចេញពីដែនដីខាង ក្នុង ហើយពុំមែនចេញពីតំបន់ឆ្នេរសមុទ្រពុំធ្លាប់មានចាប់តាំងពីជិត ២០ឆ្នាំមកហើយ ៕