​រដ្ឋមន្ដ្រីការបរទេស​អាមេរិកៈ អាមេរិក​“​មិន​បង្អាក​”​សកម្មភាព​ចិន ឡើយ​

0

​នៅក្នុង​ជំនួប​ពិភាក្សា​មន្ដ្រីជាន់ខ្ពស់ អាមេរិក ចិន នៅ​ទីក្រុង​ប៉េកាំង​កាលពី ថ្ងៃទី​៩ ខែកក្កដា រដ្ឋមន្ដ្រីការបរទេស អាមេរិក​លោក​ច​ន ឃើ​រី​បាន​បញ្ជាក់ថា អាមេរិក​មិន​ចង់​បង្អាក់​រាល់​សកម្មភាព ណាមួយ​របស់​ចិន​នោះឡើយ ។ ​អាមេរិក​ស្វាគមន៍​អបអរសាទរ​ដល់ ប្រទេស​ចិន​រីកចម្រើន និង​សន្ដិភាព ហើយ​ជួយ​ជ្រោមជ្រែង​មានការ​ទទួល ខុសត្រូវ​ក្នុង​ការរក្សាសន្ដិសុខ ស្ថិរភាព ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក៏ដូចជា​នៅលើ ពិភពលោក​ទាំងមូល ។ លោក​ច​ន ឃើ​រី បន្ដទៀតថា ទោះបី​អាមេរិក ចិន​មាន ចំណុច​ខុសគ្នា​ជាច្រើន​ប៉ុន្ដែ​នឹង​ខិតខំ​ស្វែង រក​សំឡេង​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា ផ្សេងៗ ។​

​លោក​ច​ន ឃើ​រី​បាន​បំពេញ​ទស្សន កិច្ច​ទៅកាន់​ប្រទេស​ចិន​នា​ថ្ងៃទី​៨ ខែ កក្កដា ចូលរួម​កិច្ចពិភាក្សា​សេដ្ឋកិច្ច​និង យុទ្ធសាស្ដ្រ​អាមេរិក​-​ចិន​ដែល​ធ្វើឡើង រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​៩ និង​ទី​១០ ខែ កក្កដា ឆ្នាំ​២០១៤ ។​

​បណ្ដា​មន្ដ្រី​ដែល​អមដំណើរ​លោក ច​ន ឃើ​រី​ចូលរួម​កិច្ចប្រជុំ​នៅ​ប្រទេស ចិន​នោះបាន​បង្ហាញ​ការព្រួយបារម្ភ​ថា វិវាទ​អធិបតេយ្យភាព​នៅក្នុង​តំបន់​អាច ជាការ​រាំងស្ទះ​ដល់​ទំនាក់ទំនង​អាមេរិក​- ចិន ។ ​ក្នុងពេល​ជាមួយគ្នា​នោះដែរ រដ្ឋមន្ដ្រី ក្រសួងការបរទេស​ចិន​ក៏បាន​អំពាវនាវ អាមេរិក​ឱ្យ​ឃ្លាតឆ្ងាយ​ពី​តំបន់​មាន​វិវាទ របស់​ចិន ចៀសវាង​មានការ​ប្រឈម មុខ​ដាក់គ្នា​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ទំនាក់ ទំនង​សេដ្ឋកិច្ច និង​យុទ្ធសាស្ដ្រ​ប្រទេស ទាំងពីរ​ដែល​កំពុងមាន​ភាព​រីកចម្រើន ខ្លាំង​ទៅមុខ​