(video)​វាយប្រហារ​វិមាន​ប្រធានាធិបតី​ស៊ូ​ម៉ាលី​សំណាងល្អ​ប្រធានាធិបតី​អត់​នៅ​ទីនោះ

0

ក្រុម​ឧទ្ទាម​អ៊ិ​ស្លាម​ជ្រុលនិយម​បាន​វាយប្រហារ​ទៅលើ​វិមាន​ប្រធានាធិបតី ស៊ូ​ម៉ាលី​កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៤ ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ដ​អត្ដ​ឃាត និង​ការបាញ់ប្រហារ​ដោយ​កាំភ្លើង ប៉ុន្ដែ​ត្រូវ​កម្លាំង​សន្ដិសុខ​ទប់ស្កាត់ រារាំង​មិនឱ្យ​គម្រោងការ​នោះបាន​សម្រេច​ឡើយ ។​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ស៊ូ​ម៉ាលី លោក Abdullahi Godah Barre បាន​ថ្លែង ប្រាប់​រ៉​យ​ទ័​រថា ក្រុម​ឧទ្ទាម​អិស្លាម​ជ្រុលនិយម​អាល់​សា​បាប់​៥​នាក់​ដែល​បាន ប្រកាស​ទទួលស្គាល់​ការវាយប្រហារ​នេះ​ត្រូវបាន​កម្លាំង​សន្ដិសុខ​បាញ់ សម្លាប់ ។​ ​ការ វាយប្រហារ​កើតឡើង​មិន​ឈប់ឈរ​នៅក្នុង​រដ្ឋធានី Mogadishu ។

សកម្ម ភាព​ទាំងនោះ​ភាគច្រើន​បង្កឡើង​ដោយ​ក្រុម​ឧទ្ទាម​អាល់ សា​បាប់ ជាពិសេស​ចាប់ តាំងពី​ក្រុម​នេះ​ធ្វើ​យុទ្ធនាការ​មួយ​អំឡុង​ពិធីបុណ្យ​រ៉ា​ម៉ា​ដាន់​នោះ ។​ ប្រធានាធិបតី Hassan Sheikh Mohamud មិន​ស្ថិតនៅ​កន្លែងកើតហេតុ អំឡុងពេល​ការវាយប្រហារ​កើត ឡើង​នោះទេ​ដែល​នេះ​សំណាង​របស់គាត់​។ នេះ​ជា ការវាយប្រហារ​លើក​ទី​២​ហើយ​សំដៅ​ទៅលើ​វិមាន​ប្រធានាធិបតី​ស៊ូ​ម៉ាលី​ពី ក្រុម ឧទ្ទាម​អាល់​សា​បាប់ ៕