ឆ្លងចរន្ដអគ្គីសនីឆេះផ្ទះប្រជាពលរដ្ឋ៣ខ្នង ខូចខាតទ្រព្យសម្បតិ្ដអស់ជាច្រើន

0

កំពង់ធំ៖ អគ្គិភ័យឆេះផ្ទះចំនួន ៣ខ្នងខូចខាតទ្រព្យសម្បតិ្ដ មាស ៨ជី លុយជាច្រើនពាន់ដុល្លារ និងសម្ភារ:មួយទៀត ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្រដកពង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា ទី១ម្ចាស់ផ្ទះឈ្មោះ សាយ កុសល់ ភេទប្រុស ៤៤ឆ្នាំ ប្រពន្ធឈ្មោះ សៀង គឹមហ៊ាន់ អាយុ ៣៩ឆ្នាំ ផ្ទះទំហំ៧x១២ម៉ែត្រ ប្រក់ក្បឿងជញ្ជាំងក្តារខូចខាត៖ ឆេះផ្ទះមួយខ្នងទាំងស្រុងទំហំ៧x១២ម៉ែត្រ ,ទូរទស្សន៍ចំនួន ១គ្រឿង ,បាស្តចំនួន ១គូ, ប្រាក់ដុល្លារចំនួន ៣០០០ដុល្លារ ,មាសចំនួន ៨ជី,សម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
ទី២.ម្ចាស់ផ្ទះឈ្មោះ អៀន អឿន ភេទប្រុស អាយុ ៥០ឆ្នាំ ប្រពន្ធឈ្មោះ សំភាន់ អាយុ ៤០ឆ្នាំ ផ្ទះទំហំ ៦x៨ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្តារ ខូចខាត៖ ឆេះផ្ទះប្រហែល២០%។ ទី៣.ម្ចាស់ផ្ទះឈ្មោះ សាយ មី ភេទស្រី អាយុ ៦៩ឆ្នាំ ផ្ទះទំហំ៦x៨ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្តារខូចខាត៖ ឆេះផ្ទះប្រហែល២០%។មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។
រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ បានចេញអន្តរាគមន៍ចំនួន ១គ្រឿង និងរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុក បានចេញអន្តាគមន៍ចំនួន ១គ្រឿងប្រើប្រាស់ទឹកសរុបចំនួន ០៥រថយន្តស្មើនិង២០ម៉ែត្រគុប រលត់ទាំងស្រុង ដឹកនាំដោយលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ប្រើប្រាស់កម្លាំងសរុបចំនួន ៥៤នាក់រួមមានកម្លាំងអធិការដ្ឋាននគរបាលស្រុកបារាយណ៍ចំនួន ១០នាក់, កម្លាំងប៉ុស្តិ៍ចំនួន ០៧នាក់, កម្លាំងអធិការដ្ឋាននគរបាលស្រុកសន្ទុកចំនួន ០៥នាក់, កម្លាំង PM ចំនួន ១២នាក់, ប្រជាការពារចំនួន ២០នាក់៕