កំពង់ធំ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៨និង០៦នាទី នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចមុខផ្ទះលក់បាយ ឈ្មោះ មេត ភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះ
ថ្នាក់ចរាចរ ណ៍ម៉ូតូបុករថយន្ត ក្នុងទឹសដៅស្របគ្នាពីជើងទៅត្បូង បណ្តាលឲ្យធ្ងន់មនុស្ស០១នាក់(ប្រុស) និងខូចខាតម៉ូតូ ០១គ្រឿង(ធ្ងន់) ៖
ម៉ូតូម៉ាកកហុងដាឌ្រិមC125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ចាម1P.1083បើកបរដោយឈ្មោះ ឌុក.ដែន ភេទប្រុស អាយុ ២១ឆ្នាំ(មុខរបរកសិករ) រស់នៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ(របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)។
រថយន្តម៉ាកEI ពណ៌លឿង ផ្លាកលេខAT19.3-0504 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុប្រមូលយកវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក រីឯអ្នករបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
មូលហេតុបឋមបង្កដោយអ្នកបើកបរម៉ូតូ បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកគូទរថយន្តដែលកំពុងចរាចរក្នុងទឹសដៅស្របគ្នា ៕





































