អភិបាលខេត្តព្រះសីហនុ ដាក់ផែនការតឹងរឹងធ្វើយ៉ាងណាដើម្បីធានាអោយបាននូវសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសុខសុវត្ថិភាពសង្គមក្នុងខេត្តព្រះសីហនុទាំងមូល

0

ព្រះសីហនុ៖ នេះបើយោងតាមការឲ្យដឹងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម គួច ចំរើន បានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនដូចជា៖
១.ដាក់ចេញនូវផែនការល្បាតពេលយប់ទៅតាមភូមិសាស្រ្តស្មុគស្មាញដេីម្បីធានារក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសុវត្ថិភាពសង្គមក្នុងខេត្តព្រះសីហនុទាំងមូល។
២-សហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ ក្នុងការក្តាប់សភាពការណ៍ និងប្រមូលព័ត៌មានដែលពាក់ព័ន្ធ។
៣-យកចិត្តទុក្ខដាក់ទប់ស្កាត់រាល់ឧបាយកលណាមួយធ្វេីអោយប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត(ពិសេសអំពេីភារវកម្ម ឧក្រិដ្ឋកម្ម និងសកម្មភាពល្មេីសផ្សេងៗ)ដេីម្បីមានវិធានការបង្កាទប់ស្កាត់ និងបង្រ្កាប អោយបានទាន់ពេលវេលា។

ជាមួគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានលេីកឡេីងនូវចំនុចមួយចំនួនដែលត្រូវកែសំរួលដូចជា៖ ស្នេីអោយមានការកែសម្រួលសមាសភាព គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុឡេីងវិញ,ដាក់ចេញក្រុមល្បាតពេលយប់នៅតាមភូមិ សាស្ត្រស្មុគស្មាញ ដោយចាប់អនុវត្តពីយប់ថ្ងៃច័ន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ តទៅស្នេីអោយមានការជួយសំរួលចរាចរណ៍ពេលមានការកកស្ទះខ្លាំងពីសំណាក់កងកំលាំងល្បាត,ជំរុញ និងលុបបំបាត់ ការជួញដូរ ប្រើ ប្រាស់ គ្រឿង ញៀននៅតាមក្លឹបកម្សាន្ត និងទីតាំងសប្បាយឱ្យបានទាំងស្រុងនាចុងឆ្នាំ ២០១៩ នេះ បញ្ហាភ្លេីងសញ្ញាចរាចរណ៍ត្រូវកែប្រែ និងចាត់ចែងបន្ទាន់ អោយស្របទៅតាមស្ថានភាពចចរាចរណ៍ជាក់ស្តែងក្នុងខេត្តព្រះសីហនុដែលមានភាពមមារញឹក និងកកស្ទះខ្លាំង,ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីគ្រោះ ថ្នាក់ និងផលប៉ះពាល់នៃសំណល់ជាតិផ្ទុះពីសង្រ្គាមបញ្ហាគ្រោះថ្នាក់ចរាចរណ៍(ធ្វេីផែនការណ៍សកម្មភាពត្រួយពិនិត្យទឹកនោមរកសារធាតុ ញៀនចំពោះអ្នកបេីកបរយានយន្តគមរប់ប្រភេទ),ស្នេីរអោយរៀបចំផែនការអនុវត្តចំពោះរថយន្តដែលពាក់ស្លាកលេខ ខ.ម ន.ប បំរេីប្រយោជន៍អោយវិស័យឯកជនបញ្ហាការចេញលិខិតរដ្ឋបាលនិងលិខិតអត្រា នុកូលដ្ឋានអោយសហព័ន្ធជាខ្មែរ កូន និងជនបរទេសអន្តោប្រវេសន្តការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយរួមសហការជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្តដេីម្បីធ្វេីយ៉ាងណាអោយដំណេីរការប្រឡងប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ និងប្រសិទិ្ធភាពបន្តគ្រប់គ្រងសំណុំរឿងវិវាទដីធ្លីទាំង៨១ ករណី និងសំណុំរឿងថ្មីៗ រួមទាំងឯកសារពាក់ព័ន្ធ,ស្នេីរអោយមានការដកខ្លួនចេញជាបន្ទាន់ចំពោះមន្រ្តីណាដែលមានការពាក់ព័ន្ធក្នុងរឿងវិវាទដីធ្លី,បញ្ហាលាងលុយខ្មៅ ការជួញដូរមនុស្ស ជាដើម ៕