មេឃុំត្នោតជុំ បានចុះដោះស្រាយដីគំរោងសាងសង់សាលារៀនជនខិលខូចទន្រ្ទានយកដីនឹងបានបំផ្លាញរបងសាលារៀន

0

ខេត្ថពោធិសាត់​​  មេឃុំត្នោតជុំ បានចុះដោះស្រាយដី បញ្ហាដីធ្លី ជនខិលខូចទន្រ្ទានយកដីនឹងបានបំផ្លាញរបងសាលារៀន .ដោយមានកាចូលរួមលោកមេឃុំត្នោតជុំ សមាជិកឃុំ លោកមេភូមិ ប្រជាកាពារភូមិ ប្រជាពលរដ្ធចំនួន50គ្រួសា តំណាងក្រុមហ៊ុន នឹងនាក់ទន្រ្ទានដីរដ្ធនៅថ្ងៃទី 19 ខែកក្កដាឆ្នាំ 2019។
តាមប្រភពពីលោកមេឃុំ សូមបញ្ជាក់ថាដីខាងលើនេះជាដីសប្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនភាពីមិដែលត្រូវបានលោកអភិបាលខេត្តម៉ៅធនិនកាត់ឆ្វៀលជូនប្រជាពល់រដ្ធដើម្បីទុកសាងសង់សាលារៀន.លុះដល់ប្រជាពល់រដ្ធរួមគ្នាសាងសង់របងសាលារៀនរួចត្រូវបានឈ្មោះប្រាក់ សុខុន បានរុះរើរបងសាលារៀននោះចោលតាំខ្លួនថាជាម្ចាស់ដីនោះហើយអួតខ្លួនថាមានកូនធ្វើការជាមួយនាក់ធំ។

ទង្វើនេះបានធ្វើរអោយប្រជាពល់រដ្ធខឹងមិនសម្បាចិត្តយ៉ាងខ្លាំងហើយបានប្តឹងទៅលោកមេឃុំនឹងក្រុមហ៊ុនអោយចុះជួយរកយុត្តិធម៍។កាចុះដោះស្រាយដីសាលារៀននេះអជ្ញាធភូមិ ឃុំ នឹងតំណាងឲ្យក្រុមហ៊ុនបានបញ្ជាក់ថាដីនេះពុំមែនជាដីរបស់ឈ្មោះប្រាក់សុខុននោះទេ ហើយឈ្មោះប្រាក់សុខុននេះត្រូវសងរាល់កាខូចខាតទាំងអស់ដោយនឹងប្រឈមមុខច្បាប់។តែឈ្មោះប្រាក់សុខុននេះមិនយល់ព្រមថែមទាំងគុំរាមថានឹងហៅកូនមកប្តឹងនឹងមិនឈប់ជាដាច់ខាត។
លុះក្រោយកាបិតបញ្ចប់ប្រជាពល់រដ្ធបាននាំគ្នាផ្តិតមេដៃ ជូនលោកមេឃុំដើម្បីបញ្ជាក់ថាដីនេះពិតជាដីសាលារៀនពិតប្រាកត់មេន នឹងរងចាំមើលចំណាត់ការបស់អជ្ញាធ៍នៅថ្ងៃខែដ៏ដែលតំណាងក្រុមហ៊ុនភាពីមិុចដឹកនាំដោយលោកវ៉ាន់លឹមសេងហៅហ័រ បានទៅដាក់ពាក្យបណ្តឹងនៅបុស្ថ៍នគបាលឃុំត្នោតជុំដើម្បីចំណាត់ការចំពោះ បុគ្គុលប្រាក់សុខុននេះដែលតែងតែចាប់យកដីរដ្ឋមកធ្វើជាកាំសិទ្ធផ្ទាល់ខ្លួនដោយបច្ចុប្បនឈ្មោះប្រាក់សុខុននេះបានទន្រ្ទានដីព្រៃរដ្ឋប្រមានជាង60ហិកតារួចមកហើយ
អជ្ញាធភូមិឃុំនឹងប្រជាពលរដ្ឋបានអបអសាទរាល់សកម្មភាព នឹងលោកហ័រតំណាងក្រុមហ៊ុនភពីមិុចដែលតែងតែជួយជ្រុំជ្រេងលើដីគំរោងសាងសង់សាលារៀននេះ។  ដោយ  ចេង.ពុំ