បុរសម្នាក់សម្រាច់ធ្វើអត្តឃាតលោតពីលើផ្ទះធ្លាក់ដល់ដីបាក់កស្លាប់នៅនឹងកន្លែង!

0

ព្រះវិហារ: បុរសម្នាក់មានវ័យជាង៥០ឆ្នាំ បានសម្រាច់បញ្ចប់ជីវិតខ្លួនឯង ដោយលោតពីលើផ្ទះ ធ្លាក់មកដល់ដី បាក់កស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ។

ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះ បានកើតឡើងកាលពីវេលាម៉ោង១៩.៣០នាទីយប់ថ្ងៃសៅរ៍ ទី២០ ខែកក្តដា ឆ្នាំ២០១៩ នៅចំណុចផ្ទះកូនជនរងគ្រោះ ស្ថិតនៅភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សាមឹត មួន ភេទប្រុស អាយុ៥៧ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។ លោកបន្តថា បើតាមការស្តាប់ចម្លើយ បងប្អូន កូន របស់ជនរងគ្រោះ ថាការធ្វើអត្តឃាតខ្លួនឯងនេះ មូលហេតុ ដោយសារជនរងគ្រោះមានជំងឺសរសៃប្រសាទប្រចាំកាយ។

អធិការនគរបាលស្រុកជាំក្សាន្ត បានបញ្ជាក់បន្ថែមទៀតថា ក្រោយពីធ្វើការត្រួតពិនិត្យ ទៅលើសាកសព្វ ដោយមន្ត្រីជំនាញ រួមជាមួយ នឹងអាជ្ញាធរមូលដ្ឋានរួច ឃើញថា ពិតជាស្លាប់ ដោយការធ្វើអត្តឃាត លោតពីលើផ្ទះបាក់កស្លាប់ ដោយខ្លួនឯងពិតមែន ក៏បានប្រគល់សាកសព្វជនរងគ្រោះ ឲ្យទៅបងប្អូនសាច់ញ្ញាតិ ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕សួនលីណា