មនុស្សប្រុសស្រីក្មេងចាស់១២នាក់រងរបួសក្រោយកើតហេតុរថយន្តដឹកអ្នកតំណើរឡើងលើភ្នំចំបាប់ទៅធ្វើបុណ្យរអិលធ្លាក់ចុះមកក្រោម

0

តាកែវ៖ មនុស្សចំនួន ១២នាក់ត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗក្នុងចំណោមមនុស្សជិត២៥នាក់ ដែលជួបគ្រោះថ្នាក់ដោយរថយន្តបើករអិលធ្លាក់ថយក្រោយចុះពីលើភ្នំចំបាប់ នៅឃុំដូង ស្រុកបាទី ខេត្តតាកែវ កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០១៩នេះ ។
បើតាមរបាយការណ៏របស់សមត្ថកិច្ចបានអោយដឹងថា មូលហេតុដែលមានរថយន្តដឹកអ្នកដំណើរប្រភេទ ហ៊ីយ៉ាន់ដាយព័ណសរពាក់ស្លាកលេខ កណ្តាល 3A-0173 បានដឹកអ្នកដំណើរឡើងលើភ្នំចំបាប់ ក្នុងគោលបំណងទៅធ្វើបុណ្យនោះ គឺបើកបរដោយឈ្មោះ សុន កុសល ហៅកៀត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិតានន ឃុំត្នោត ស្រុកបាទី បានដឹកមនុស្សប្រហែលជា ២៥នាក់ លុះឡើងមកដល់ចំណុចខ្ពស់ចំណោទ ក៏រអិលរថយន្តថយក្រោយថ្លាក់ផ្លូវ របួសមនុស្សចំនួន ១២នាក់ ក្នុងនោះមានប្រុស ០៦នាក់ រងរបួសស្រាលទាំងអស់ ។ សមត្ថកិច្ចស្រុកបាទីបានអោយដឹងថា ជនរងគ្រោះដែលរងរបួសក្នុងហេតុការខាងលើត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដើម្បីធ្វើការសង្គ្រោះ ក្នុងនោះរួមមាន ទី១ ឈ្មោះ ដាន់ ចាន់រត្ន ប្រុស អាយុ០៥ឆ្នាំ ទី០២ ឈ្មោះ ខន សុខេន ប្រុស អាយុ ១៧ឆ្នាំ ទី០៣ឈ្មោះ ជន ចក់ ប្រុស អាយុ ៦០ឆ្នាំ ទី០៤ ឈ្មោះ ម៉ៅ វិច្ឆិកា ភេទស្រី អាយុ១៥ឆ្នាំ ទី ០៥ឈ្មោះ អ៊ូ លុន ភេទប្រុស អាយុ ៨០ឆ្នាំ ទី០៦ឈ្មោះ ជិន ខន ភេទស្រី អាយុ៦៤ឆ្នាំ ទី០៧ឈ្មោះ អាំ យ៉ាន់ ភេទស្រី ទី០៨ឈ្មោះ ម៉េក ភេទប្រុស ទី ០៩មានឈ្មោះ ហុង ភេទប្រុស ទី១០ឈ្មោះ អេង មៀច ភេទស្រី ទី១១មានឈ្មោះ យ៉ង ភេទស្រី ទី១២ មានឈ្មោះ ខុម ភេទស្រី អ្នកទាំង ១២នាក់នេះរងរបួសស្រាល ហើយក្នុងហេតុការនេះគឺមិនបណ្តាលអោយអ្នកណាម្នាក់បាត់បង់ជីវិតឡើយ ។តាកែវ