ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋរងចាំលើថា តើឈ្មួញឈើ ដែលមានឈ្មោះម៉ាប់ ល្បី ខាងមុខជំនួញរកស៊ីបំផ្លាញ ព្រៃឈើ មានទោសដែរឬទេ ប្រចាំស្រុកក្រវាញខេត្តពោធិ៍សាត់ មានរថយន្ត រ៉េវ៤ គ្រឿងត្រាក់ទ័រ 2 ដែលតែងតែធ្វើសកម្មភាពកាប់បំផ្លាញឈើ នឹងចិញ្ចឹមសមត្ថកិច្ចនៅតាមដងផ្លូវ តែការបង្រ្កាបនេះ គេពុំទាន់ ឃើញមាន សមត្ថកិច្ចណា ហ៊ានប៉ះពាល់រថយន្តវេវរបស់លោកម៉ាប់នៅឡើយទេ។
ក្នុងនោះមហាជនក៏បានកោតសរសើរយ៉ាងខ្លាំង ចំពោះចំណាត់ការដាច់ខាតខាងផ្លូវច្បាប់ ដើម្បីថែរក្សាធនធានធម្មជាតិ ការពារនិងអភិរក្សព្រៃឈើ រហូតមកដល់ពេលរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ នេះ សមត្ថកិច្ចបាន ដុតបំផ្លាញចោល រថយន្តបាកុងដែលជាមធ្យោបាយដឹកជញ្ជូនបទល្មើសឈើចំនួន ១៧គ្រឿង ត្រូវបានដុតកំទេចចោលជាបន្តបន្ទាប់។
កិច្ចសហប្រតិបត្តិការ របស់សមត្ថកិច្ចចម្រុះ បានចុះបង្រ្កាបនៅស្រុកក្រគរ ស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដោយនៅស្រុកក្រគរចំនួន ៣គ្រឿង ស្រុកភ្នំក្រវាញចំនួន ៣គ្រឿង និងស្រុកវាលវែងចំនួន ១១គ្រឿង រថយន្តទាំងនេះ គឺជាកម្មសិទ្ធរបស់ឈ្មួញ ដែលបានធ្វើសកម្មភាព ដឹកជញ្ជូនឈើដោយខុសច្បាប់ ចេញពីព្រៃ តែកន្លងមកពុំមានវិធានការតឹងរ៉ឹងនោះទេ ដោយសារតែក្រុមឈ្មួញបានយកសមត្ថកិច្ចមូលដ្ឋាន ធ្វើជាក្លើរម្ររក្ស និងចងជាសាច់ជាឈាម ជាបងជាប្អូនទើបសមត្ថកិច្ចទាំងនេះ ក្លាយទៅជាមនុស្សប្រតិបត្តិ ផ្ទុយពីឆន្ទះរបស់ខ្លួន ដោយមិនត្រឹមតែមិនបង្រ្កាបទេ ថែមទាំងមានសមត្ថកិច្ច រកស៊ីមើលផ្លូវឲ្យឈ្មួញដើម្បី បង្កើនប្រាក់ចំណូលទៀតផង ។
ក្រោយពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានគណកម្មាធិការបង្រ្កាបបទល្មើសព្រៃឈើ ដាក់វិធានការជា លើកទី២ គឺវិធានការក្តៅដើម្បីបង្រ្កាបបទល្មើសព្រៃឈើ មិនថារបស់អស់លោកណាក៏ដោយ ថែមទាំងបាន សន្សាដាក់ជីវិតក្នុងការបង្រ្កាបបទល្មើសព្រៃឈើ ទើបលទ្ធផលនៃការបង្រ្កាប របស់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត សហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជំនាញរដ្ឋបាលព្រៃឈើ បរិស្ថាន បន្តធ្វើយ៉ាងមមាញឹក ៕ដោយ ចេង ពុំ





































