ពលរដ្ឋ​ឥណ្ឌូនេស៊ី​ចាប់ផ្ដើម​បោះ ឆ្នោត​ប្រធានាធិបតី

0

​ ​នៅ​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា ពលរដ្ឋ​ឥណ្ឌូ នេ​ស៊ី​បានចាប់ផ្ដើម​ទៅ​បោះឆ្នោត​ជ្រើស រើស​ប្រធានាធិបតី​ដូច​ការគ្រោងទុក ដើម្បី​ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន ស្រឡាញ់​ពេញចិត្ដ​បំផុត ។​ ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ ឥណ្ឌូនេស៊ី​នៅពេលនេះ​ជាការ​ប្រកួត ប្រជែង​យ៉ាង​ប្រកៀក​ប្រកិត​រវាង​មេទ័ព ចូល​និ​វត្ដ​ន៍ Prabowo Subianto នឹង​អភិ បាល​ក្រុង​ហ្សា​ការ​តា លោក Jokowi Widodo ដែលជា​អ្នកនយោបាយ​ទើបតែ លេចធ្លោ​នៅក្នុង​ប្រទេស​ដែលមាន​ប្រជា ធិបតេយ្យ​នៅ​វ័យក្មេង​ក្នុង​តំបន់​អាស៊ី ភាគ​អាគ្នេយ៍ ។​

​ពលរដ្ឋ​ឥណ្ឌូនេស៊ី​បានចាប់ផ្ដើម​បោះ ឆ្នោត​នៅ​តំបន់​ដាច់ស្រយាល​ស្ថិតនៅ ភាគ​ខាងកើត​ប្រទេស​ហើយនឹង​បញ្ចប់ នៅវេលា​ម៉ោង​៦​ថ្ងៃទី​៩ ខែកក្កដា ហើយ លទ្ធផល​បណ្ដោះអាសន្ន​នឹងត្រូវ​បាន ប្រកាស​ក្រោយពេល​រាប់​សន្លឹកឆ្នោត រួចរាល់ 9images (1)