ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញប្រកាសរចនាសម្ព័ន្ធបញ្ជាការដ្ឋានផ្នែកសឹករងស្រុកតាំងគោកថ្មី

0

កំពង់ធំ៖ ស្រុកតាំងគោគ គឺជាស្រុកថ្មី ដែលបានបំបែកចេញពីស្រុកបារាយណ៍ និងត្រូវបានប្រកាស់ រចនាសម្ព័ន្ធបញ្ជាការដ្ឋានផ្នែកសឹករងស្រុកតាំងគោក ឲ្យដំណើរការដើម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តាមអនុក្រឹត្យលេខ០៥ អនក្រ/បក ចុះថ្ងៃទី០៨  ខែមករា ឆ្នាំ២០១៩ ដោយបានអនុវត្តតាមការណែនាំ និងសេចក្ដីសម្រេចតែងតាំងមុខងារជូនយោធិន នៃរចនាសម្ព័ន្ធចាត់តាំងផ្នែកសឹករងតាំងគោក នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ របស់ឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ។ពីធីប្រកាសនេះ បានធ្វើប្រារព្វឡើង នៅព្រឹកថ្ងៃច័ន្ទទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅឃុំស្រយោង ស្រុកតាំងគោកខេត្តកំពង់ធំ ដោយមានលោក សៀ ឡុងធារ៉ាអភិបាលរងស្រុកតាំងគោក មន្រ្តីរាជការ ប្រជាពលរដ្ឋ ចូលរួមជាច្រើនរយនាក់ និងត្រូវបានប្រកាសសេចក្ដីសម្រេចតែងតាំងមុខងារជូនយោធិន  តាមតួរនាទីភារកិច្ចរបស់នីមួយៗ ដោយលោកវរសេវរសេនីយ៍ទោ នូ  វុទ្ធា  នាយការិយាល័យទី ១។លោកវរសនីយ៍ត្រី សេង សូត្រ មេបញ្ជាការផ្នែកសឹករងស្រុកតាំងគោកថ្មី ដែលទើបបានប្រកាសតែងតាំង បានឡើងប្រាជ្ញាចិត្តអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមសេចក្ដីសម្រេចចិត្ត និងមុខងារថ្មី ខិតខំបំរើជាតិសាសនា ព្រះមហាក្សត្រ និងការពារាជរដ្ឋាភិបាល ដែលប្រសូតចេញពីការបោះឆ្នោត និងពង្រឹងការសាមគ្គីភាពផ្ទៃក្នុង គោរពនូវបទបញ្ជាថ្នាក់លើប្រគល់ជូន និងខិតខំដឹកនាំមន្រ្តីក្រោមឳវាទ ឲ្យក្លាយជាកងកម្លាំងប្រកបដោយគុណភាព គោរពនូវច្បាប់ព្រះរាជាណាចក្រកម្ពុជា ។ឯកឧត្តម ឧត្តមសេនីយ៍ទោ សោមស៊ុន បានកោតសរសើរ និងថ្លែងអំណរគុណចំពោះអាជ្ញាធរ និងប្រជាពលរដ្ឋ ដែលបានចូលរួមពិធីដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ក្នុងការបង្កើតស្រុកតាំងគោគថ្មីគឺជាស្រុកទី៩ របស់ខេត្តកំពង់ធំ ដោយកាលពីមុនខេត្តកំពង់ធំ មានតែ៦ស្រុក.ក្រុងតែណ្ណោះគឺ១.ស្រុកបារាយណ៍២.ស្រុកសន្ទុក ៣.ស្រុកកំពង់ស្វាយ ៤.ស្រុកស្ទោង ៥.ស្រុកសណ្ដាន់ និង ទី៦.ទីរួមខេត្តកំពង់ធំ ។ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យខេត្តកំពង់ធំ មានការរីកចម្រើន និងត្រូវបាន បង្កើតស្រុកថ្មីចំនួន៣បន្ថែមទៀត ដើម្បីឲ្យមានភាព ងាយស្រួកក្នុងការគ្រប់គ្រងផ្នែករដ្ឋបាល ក្នុងនោះមាន១.ស្រុកប្រាសាទសំបូរ ២.ស្រុកប្រាសាទបាល្ល័ង្ក ទី ៣  គឺស្រុកតាំងគោក គឺជាស្រុកថ្មីដែលទើបតែបង្កើត ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ  និងការកើនឡើងចំនួនប្រជាជនយើង។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដាំផ្ញើដល់នាយទាហានជាយោធិនទាំងអស់ ១/.ត្រូវគោរពប្រតិបត្តិឲ្យបានម៉ឺងម៉ាត់នូវសេចក្ដីសម្រេចរបស់ថ្នាក់លើ  ដែល ប្រគល់ ជួន   ។២/.គោរពប្រតិបត្តិតាមការដឹកនាំ ណែនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក្នុងភារកិច្ចជាកងកម្លាំងប្រដាប់អាវុធ ចំណុះឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងចំណុះផ្ទាល់របស់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។៣/.បំពេញតួនាទីភារកិច្ចស្របតាមច្បាប់ និងលក្ខន្តិកៈទូទៅរបស់កងយោធពលខេមរៈភូមិន្ទ ។៤/.បម្រើប្រជាពលរដ្ឋ និងអតីតយុទ្ធជននៅគ្រប់ទីកន្លែងក្នុងស្រុកដោយមិនរើសអើង ដោយស្មោះត្រង់ ត្រូវចាត់ទុកថាកងទ័ពជាកូនចៅរបស់ប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋ និងបម្រើប្រទេសជាតិ ។៥/.សាមគ្គីសហការល្អជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ឲ្យបានល្អ ។៦/.ត្រូវមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ មានរបៀបរបបធ្វើការងារច្បាស់លាស់ ។

ដោយ ប៊ុន រដ្ឋា