កំពង់ចាម : នៅសាលា ខេត្ត កំពង់ចាម នាព្រឹក ថ្ងៃ ទី ២៣ ខែកក្កដា ឆ្នាំ ២០១៩នេះ បាន រៀបចំពិធី ប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដេីម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់ រាជរដ្ឋាភិបាលកម្ពុជា ដែល ដើរតួនាទីសំខាន់ក្នុងការដឹកនាំសម្របសម្រួល គាំទ្រដល់ រដ្ឋបាលថ្នាក់ក្រោមជាតិ និងលើកការអភិវឌ្ឍន៍មូលដ្ឋាន ដែល ពិធី នេះ បាន ប្រព្រឹត្ត ឡើង ក្រោម
អធិបតីភាព ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី សមាជិក រដ្ឋសភា ព្រឹទ្ធសភា ព្រមទាំង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម លោក លោកស្រី មន្ត្រីរាជការ មន្ទីរ អង្គភាព ពាក់ព័ន្ធ ជាច្រើន រូប ផងដែរ។
បេីយោងតាម របាយការណ៍ របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម និង ជា អនុប្រធាន អចិន្ដ្រៃយ៍ ក្រុម ការងារ ថ្នាក់ ជាតិ ប្រចាំ ខេត្ត កំពង់ចាម បាន ឲ្យដឹងថា សកម្មភាពសំខាន់ៗ ដែលក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត ចុះមូលដ្ឋាន បានអនុវត្តន៍ កម្មវិធី នយោបាយ និង យុុទ្ធ សាស្ត្រ ចតុកោណ ដំណាក់កាល ទីី៣ រួមមាន ៖ ការរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សា វាយតម្លៃ សកម្មភាព សមិទ្ធផល និងបញ្ហាប្រឈមនានា ក្នុងការចុះបំពេញការងារ នៅមូលដ្ឋាន ការរៀបចំវេទិកាសាធារណៈ និងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដើម្បីក្តាប់ឲ្យបាននូវ រាល់សំណូមពរ រាល់ក្តីកង្វល់ និងរាល់តម្រូវការរបស់ប្រជាពលរដ្ឋ។ ការចូលរួមសកម្មភាព ក្នុងព្រឹត្តិការណ៍នានានៅមូលដ្ឋាន រួមមាន៖ ទិវា បុណ្យជាតិ-អន្តរជាតិ ពិធីសម្ពោធសមិទ្ធិផល ពិធីបុណ្យសាសនា ការប្រកួតកីឡា ការដាំដើមឈើ ការដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋ សកម្មភាពមនុស្សធម៌ និងពិធីនានា ជាច្រើន ទៀត ។
ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានថ្លែងជំរុញ ដល់ ក្រុមការងារគ្រប់ថ្នាក់ ដែលបានប្រកាស នាពេលនេះ ត្រូវ បន្តការយកចិត្តទុកដាក់ ក្នុង ការ បើកវេទិការសាធារណៈ ដើម្បីបកស្រាយចម្ងល់ និងឆ្លើយតបទៅនឹងសំណូមពរចាំបាច់នានាក្នុងមូលដ្ឋាន ជាពិសេសគឺដើម្បីអនុវត្តន៍ គោលនយោបាយ ក្នុងការអភិវឌ្ឍភូមិ ឃុំ និងគោលនយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់ការទី៤ របស់រាជរដ្ឋាភិបាល ហើយបានលើកនូវវិធានការ ដើម្បីដោះស្រាយ សម្រាប់អនុវត្តន៍អោយមានប្រសិទ្ធភាពផងដែរ។ ជាមួយ គ្នា នោះ ឯកឧត្តម ក៏បានក្រើនរំលឹកដល់អាជ្ញាធរ មូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងការយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ សុវត្ថិភាពស្ថេរក្នុងសង្គម ជូនប្រជាពលរដ្ឋ និងសង្គមជាតិឲ្យបានកាន់តែរឹងមាំ និងសូមឲ្យទាំងមន្ត្រីពាក់ព័ន្ធ រួមនឹងក្រុមការងារ ត្រូវបន្តខិតខំដោះស្រាយបញ្ហា កង្វល់ តម្រូវការ និងបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អ ប្រសើរ ឡើង ថែមទៀត ផង ដែរ ៕





































