កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោស៊ិន ចន័្ទថារត្ថ នាយករងនាយកដ្ឋានអធិការកិច្ច ក្រសួងការពារជាតិ បានអញ្ជើញផ្សព្វផ្សាយ ផលពិបាកដែកបង្ករដោយគ្រោះថ្នាក់នៃការប្រើប្រាស់ជួញដូរនិងចែកចាយគ្រឿងញៀន ដល់គ្រប់បណ្ដាកងឯកភាពកងទ័ព ស្ថាប័នគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធ នៃកងយោពលខេរៈភូមិន្ទ ខណៈពេលរាជរដ្ឋាភិបាល បាននិងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបោសសំអាត ។
ពិធីផ្សព្វផ្សាយ បានធ្វើឡើងនៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយក្រុមការងារក្រសួងការពារជាតិ ឧត្តសេនីយទោ ចាន់ ដារ៉ា វុធ នាយករង នាយកដ្ឋានសុខាភិបាលក្រសួងារពារជាតិ និងមន្ត្រីយោធាអគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ ផ្សព្វផ្សាយច្បាប់ស្ដីប្រយុទ្ធប្រឆាំង ការជួញដូរការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់នៅមានយោធិនចូលរួម១៦៥នាក់ ព្រឹកថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០១៩។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានគោរពថ្លែងអំណរគុណឯកឧត្តម ឧត្តមសេនីយ៍ទោស៊ិន ច័ន្ទត្ថារត្ន បានអញ្ជើញចុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល និងបានផ្សព្វផ្សាយខ្លឹមសារដ៏មានអត្ថន័យ ក្នុងការទប់ស្កាត់ ការប្រើប្រាស់ ការជួញដូរ ការផលិតគ្រឿងញៀនខុសច្បាប់ ដោយឡែក អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តែងតែងបញ្ជ្រាបនូវផលវិបាកនៃគ្រឿងញៀន ដល់កងកម្លាំងរាល់ការប្រជុំប្រចាំសប្តាហ៍ ប្រចាំខែ ដើម្បីឱ្យឲ្យយោធិននៅឆ្ងាយពីគ្រឿងញៀន កន្លងទៅឆ្នាំ២០១៧ បានត្រួតពិនិត្យរកសារធាតុញៀន ទៅលើយោធិនទូទាំងតំបន់ប្រតិបត្តិការសឹករង ដើម្បីរកសារធាតុញៀន។
ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានរំលេចសង្កត់ធ្ងន់លើការប្រើប្រាស់គ្រឿងញៀន មិនត្រឹមតែបង្កផលវិបាកក្នុងការបំផ្លាញអានាគត់ខ្លួនទេ តែវាបានបង្កផលវិបាកដល់គ្រួសារ ដល់សហគមន៍ គ្រោះថ្នាក់ដល់សង្គមជាតិ ដោយមានការចង្អុលបង្ហាញពីមេបញ្ជាការយោធភូមិភាគទី៤ ដើម្បីធ្វើការងារបោសម្អាតគ្រឿងញៀនឲ្យមានប្រសិទ្ធភាព តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបង្កើតក្រុមការងារ មានលោកមេបញ្ជាការរង និងសមាជិកជាមេបញ្ជាការគ្រប់បណ្ដា កងឯកភាពចំណុះ ទទួលដឹកនាំត្រួតពិនិត្យ និងអនុវត្តន៍កិច្ចការ គ្រឿងញៀននេះផងដែរ។

ឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសម្តែងនូវការអគុណ ចំពោះក្រុមការងាររបស់ក្រសួងការពារជាតិ ដែលបានចុះមកផ្សព្វផ្សាយច្បាប់ពាក់ព័ន្ឋនឹងគ្រោះថ្នាក់នៃការប្រើប្រាស់ជួញដូរនិងចែកចាយគ្រឿងញៀន ដើម្បីឲ្យយោធិនបានយល់ដឹងបន្ថែម ស្របតាមបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញកាលពីឆ្នាំ២០១៦ និងជាទុនការបំពេញភារកិច្ចរបស់ក្រុមការងារតំបន់ប្រតិបត្តិការសឹក ធ្វើសកម្មភាពឱ្យមានប្រសិទ្ធភាព។ ដោយ ប៊ុន រដ្ឋា





































