ភ្នំពេញ៖កម្លាំងប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីឆបោក ប្រេីល្បិចយកឥវ៉ាន់តាមមអនឡាញនៅចំណុចតាមបណ្តោយផ្លូវសហពន្ធរុស្សី ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ ម្នាក់នៅថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង ១៦ និង៥០នាទីល្ងាច ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យម្នាក់ ឈ្មោះ អេង លី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររត់តុ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិស្វាយប៉ាក សង្កាត់ស្វាអាត់ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) ។
រីឯជនរងគ្រោះមាន ឈ្មោះ ហៃ ផល្លាភ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជនអាឡាដាំង ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ទួលទំពូង ខណ្ឌចំការមន ។
សម្ភារៈបាត់បង់ ៖ គ្មាន ។
សម្ភារៈបន្សល់ទុករួមមាន ទូរទស្សន៍៣២អ៊ីង ០១គ្រឿង និងម៉ាស៊ីនរត់ហាត់ប្រាណ០១គ្រឿង ។
សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ ជនសង្ស័យបានកុំម៉ង់ទិញទំនិញខាងលើ តាមអនឡាញ ពីជនរងគ្រោះ លុះដល់ម៉ោងកើតហេតុះ ជនរងគ្រោះបានបុគ្គលិកឲ្យយកទំនិញខាងលើ ទៅប្រគល់ឲ្យជនសង្ស័យ នៅម្តុំផ្សាររតនាផ្លាហ្សា ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខហាងស៊ុបចិន និងបានឲ្យជនរងគ្រោះទុកទំនិញនៅមុខងស៊ុបចិន និងបានឲ្យជនរងគ្រោះចាំយកពីម្ចាសើហាងនោះ រួចជនសង្ស័យបានជិះម៉ូតូកង់បីចេញទៅបាត់ ភា្លមនោះ បុគ្គលិករបស់ក្រុមហ៊ុន បានទៅតាមជនសង្ស័យ និងបានឃាត់ខ្លួនជនសង្ស័យនៅម្តុំមុខក្រុមហ៊ុនប៊ូយ៉ុង ផ្លូវសហពន្ធ័រុស្សី សង្កាត់ទឹកថ្លា ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា ធ្វើការសាកសួរ រួចជនរងគ្រោះដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕