ខេត្តស្ទឹងត្រែង: លោក ស៊ុន ចាន់ថុល បាន
មានប្រសាសន៍ក្រើនរម្លឹកដល់មន្រ្តីទាំង
អស់នៅក្នុងមន្ទីរសាធារណការ និងដឹក
ជញ្ជូនខេត្តស្ទឹងត្រែង សូមកុំធ្វើជាមន្រ្តីគ្រាប់ល្ពៅ ការថ្លែងបែបនេះ ក្នុងគ្រាដែលលោក អញ្ជើញជួបសំណេះសំណាល ជា
មួយមន្រ្តីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅរសៀលថ្ងៃទី២៣
កក្កដាម្សិលម៉ិញ នាសាលប្រជុំសាលាខេត្តស្ទឹងត្រែង ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋ
មន្រ្តីសាធារណការ និងដឹកជញ្ជូនបានប្រាប់ទៅមន្រ្តីសាធារណការថា:សូមធ្វើជាមន្រ្តីបម្រើរាស្ត្រ កុំធ្វើជាចៅហ្វាយរបស់រាស្រ្ត សូមកុំធ្វើជាមន្រ្តីជើង១០ ត្រូវធ្វើជាមន្រ្តីជើង២ និងសូមកុំធ្វើជាមន្ត្រីគ្រាប់ល្ពៅដែលសម្តេចតេជោ នាយករដ្ឋមន្រ្តីបានហាមជាដាច់ខាត ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា:រាជរដ្ឋាភិបាល
បានចំណាយនូវថវិកាយ៉ាងច្រើនសន្ធឹក
សន្ធាប់ ក្នុងការសាងសង់នៅលើផ្លូវនីមួយៗ ដូចនេះមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនក្នុងខេត្តដែលជាភ្នែកច្រមុះរបស់
រាជរដ្ឋាភិបាល ត្រូវតាមដាននិងថែទាំដើម្បី
ជួសជុលឡើងវិញ ក៏ដូចជាសាងសង់នូវ
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឲ្យមានគុណភាព ។
ជាមួយគ្នានោះ លោក ស៊ុន ចាន់ថុល ក៏
បានបញ្ជាក់ថា:សមិទ្ធផលទាំងនេះ បានប្រសូតចេញពីសុខសន្តិភាព និងបានចូល
រួមចំណែកក្នុងការទ្រទ្រង់នូវកំណើនសេដ្ឋ
កិច្ចជាតិ ។
ដូច្នេះយើងត្រូវរួមគ្នា រក្សាសុខសន្តិភាពឲ្យ
បានជាដាច់ខាត ដើម្បីបន្តការអភិវឌ្ឍន៍ទៅ
មុខទៀត សំដៅសម្រេចឲ្យបាន ដើម្បីប្រែ
ក្លាយប្រទេសជាតិយើង ឲ្យមានចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ ។
ជាចុងក្រោយ លោករដ្ឋមន្រ្តីក្រសួងសាធា
រណការ បានផ្តាំ:កុំធ្វើជាមន្រ្តីដែលមានជម្ងឺតួឯក ត្រូវរួបរួមគ្នាសាមគ្គីគ្នាជាគ្រួសារមួយ មិនត្រូវបែងចែកជាបក្សជាពួក ជាក្រុមនោះឡើយ គឺមានតែមួយគត់ គឺក្រុម មហាគ្រួ
សារក្រសួងសាធារណការ និងដឹកជញ្ជូន
៕ ម៉ាវិន







































