ក្រចេះ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានសមត្ថកិច្ចជំនាញចាប់ខ្លួនបាន និងរឹបអូសវត្ថុតាង រួមមាន ទូកស្មាច់ចំនួន១គ្រឿង ម៉ាស៊ីន១គ្រឿង អាគុយចំនួន១គ្រឿង រួមនិងសម្ភារៈមួយចំនួនទៀត ខណះដែលកំពុងធ្វើសកម្មភាពដោយប្រើឧបករណ៍ឆក់ត្រីនៅក្នុងតំបន់អភិរក្សសត្វផ្សោត កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចអន្លង់ផ្សោត ភូមិកំពុងក្បឿង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ។ ប្រតិបត្តិកានេះ ធ្វើឡើងដោយមានការសហការពីក្រុមការងារអភិរក្សសត្វផ្សោត កោះរ៉ុង សហការជាមួយសហគមន៍នេសាទកំពុងក្បឿង នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបឹងចារ រួមនិងអាជ្ញាធរមូលដ្ឋាននៅតំបន់នោះ ។
ជនសង្ស័យទី១ឈ្មោះអេង អឿន ភេទប្រុសអាយុ២៩ឆ្នាំជនសង្ស័យទី២ឈ្មោះថន ពិសទ្ឋិ ភេទប្រុស អាយុ១៨ឆ្នាំ ជនសង្ស័យទាំង២នាក់ មានទីលំនៅភូមិត្បូងខ្លា ឃុំអូររម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។ ជនសង្ស័យទាំងពីត្រូវបានមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បញ្ជូនខ្លួន រួមនឹងវត្ថុតាងទៅកាន់សាលា ដំបូងខេត្តក្រចេះហើយនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ដើម្បីចាត់វិធានកាតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងករណីបទល្មើសជលផល ។
គួរបញ្ជាក់ថា ថ្មីៗនេះសត្វផ្សោតទំងន់ជាង១០០គីឡូក្រាម មួយក្បាល ត្រូវ បានគេប្រទះឃើញស្លាប់អណ្តែតទឹក នៅក្នុងជំណុច ភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ហើយសាកសពសត្វផ្សោត ត្រូវបានយកមករក្សាទុកនៅក្នុងទូរទឹកកកនៅឯការិយាល័យ WWF-ប្រចាំខេត្តក្រចេះ ដើម្បីទុកធ្វើកោសល្យវិច័យ។ កាស្លាប់នៃសត្វផ្សោតមួយនេះ ត្រូវបានក្រុមការងារស្រាវជ្រាវរួមដែលមានរដ្ឋបាលជលផល និងអង្គការ WWF ធ្វើការសន្និដ្ឋានថា ស្លាប់ដោយសារជាប់ម៉ង ព្រោះមានស្នាមម៉ង នៅកន្ទុយរបស់វា។
មន្ត្រីជំនាញអះអាងថា សត្វផ្សោតចំនួន៥ក្បាលហើយ ដែលបានស្លាប់ចាប់តាំងពីខែមករា ឆ្នាំ២០១៩រហូតដល់បច្ចុប្បន្ននេះ ហើយកាស្លាប់នៃសត្វផ្សោតនោះ ភាគច្រើនគឺដោយសាជាប់មង ឬកាធ្វើនេសាទដោយប្រើឧបរកណ៍នេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សទាំងនោះ ។
លោក ម៉ុក ពន្លក ខណ្ឌរដ្ឋបាលជលផល នៃមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តក្រចេះនិងជាប្រធានឆ្មាំអភិរក្សសត្វផ្សោត បានបញ្ជាក់ថា កាដាក់មង ចាប់ត្រីមានពួជនៅក្នុងតំបន់អភិរក្ស គឺជាកត្តាចំបងដែលធ្វើអោយមានកាស្លាប់សត្វផ្សោត ។ លោកអំពាវនាវ សូមកុំអោយមានការនេសាទខុសច្បាប់ក្នុងតំបន់អភិរក្ស និងស្នើសុំដល់កម្លាំងជំនាញពាក់ព័ន្ធទាំងអស់មេត្តាចូលរួមនៅក្នុងការទប់ស្កាត់និងអភិរក្សសត្វផ្សោតទាំងអស់គ្នា និងរាយការណ៍ជាបន្ទាន់នៅពេលដែលឃើញមានបទល្មើស ការប្រើឧបករណ៍នេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោត ដើម្បីចូលរួមថែរក្សាការពារ សត្វផ្សោតទន្លេមេគង្គដែលជាបេតិកភណ្ឌមានជីវិតដ៏មានតម្លៃរបស់ប្រទេសយើង ។ដោយ ម៉េង គាង