ឯកឧត្តមថោង សំអាត អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃសួរសុខទុក្ខសិស្សនាយនគរបាលនាយនគរបាលរងជំនាន់ទី១៣លើកទី៣

0

ខេត្តសៀមរាប៖ ឯកឧត្តមថោង សំអាត អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូអមដំណើរចុះសួរសុខទុក្ខសិស្សនាយនគរបាលនិងនាយនគរបាលរង ជំនាន់ទី ១៣ លើកទី៣ ដែលកំពុងតែសិក្សារៀនសូត្រ ហ្វឹកហាត់ ការស្នាក់នៅ នឹងការហូបចុករបស់ក្មួយៗ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០១៩។

លោកឧត្តមសេន៍យ៍ត្រី សាយ រិទ្ធីសក្ក័ នាយកសាលានគរបាលជាតិភូមិភាគ៤ បានបញ្ជាក់ពីការគ្រប់គ្រងអនុវត្តផែនការ កសាងហេដ្ឋារចនាសម្ព័ន្ឋ អាគារស្នាក់នៅ អាគារពិសារបាយ បន្ទប់ទឹក និងបន្ទប់ទឹកសម្រាប់ស្រ្តី រួមទាំងការអប់រំចេតសាស្រ្ត វិន័យនិងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ និងការបំពាក់ឧបករណ៍ សម្រួលដល់ការរស់នៅរបស់សិស្សនគរបាលរួមមក ។ឯកឧត្តមថោង សំអាត អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរនិងវាតំលៃខ្ពស់ លោកឧត្តមសេន៍យ៍ត្រី សាយ រិទ្ធីសក្ក័ ដែលបានខិតខំប្រឹងប្រែង គ្រប់គ្រងដឹកនាំ ប្រកបដោយការសាមគ្គីភាព និងឯកភាព រហូតទទួលបានជោគជ័យ បានធ្វើឲ្យសាលានគរបាលភូមិភាគ៤ បានប្រែមុខមាត់ថ្មីយ៉ាងឆាប់រហ័ស និងថ្លែងអំណរគុណ ចំពោះគ្រូយោ​ធាចារ្យ ដែលបានលះបង់កំលាំងចិត្តកំលាំងកាយ ប្រឹងប្រែងអស់ពីសមត្ថភាព ផ្ទេរនូវចំណេះដឹងដល់ក្មួយ ដើម្បីឲ្យក្មួយទទួលបាននូវមុខវិជ្ជា ប្រកបដោយគុណភាព និងមានសមត្ថភាព ត្រៀមក្លាយខ្លួនជាអ្នកដឹកនាំបន្តវេនពីរៀមច្បង។ឯកឧត្តមថោង សំអាត ក៏បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះគឺជាប្រវត្តិសាស្ត្រសម្រាប់ជីវិតរបស់ក្មួយក្មួយដែលបានក្លាយខ្លួនពីភាពជាជនស៊ីវិល មកជាសិស្សនគរបាល ហើយនឹងក្លាយជាកងកម្លាំងនគរ​​បាលជាតិ ពេញលក្ខណៈ បន្ទាប់ពីបានបញ្ចប់វគ្គសិក្សានេះ ប្រកបដោយជោគជ័យ រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បន្តដាក់ចេញនូវគោលនយោបាយ កំណែទម្រង់លើគ្រប់វិស័យ រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រាជរដ្ឋាភិបាលបានធ្វើការប្តេជ្ញាចិត្តខ្ពស់ក្នុងការធានា ឲ្យបាននូវសន្តិភាពស្ថេតភាពនយោបាយ សេដ្ឋកិច្ចសង្គម សន្តិសុខនិងសុវត្ថិភាពភូមិឃុំសង្កាត់ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ លើគ្រប់ប្រភេទលើគ្រប់វិស័យ និងផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានរស់នៅ ប្រកបដោយ សុខក្សេមក្សាន្តស។ដើម្បីឈានដល់សម្រេចនូវគោលការណ៍នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវផែនការអភិវឌ្ឍធនធានមនុស្ស និងផែនការជ្រើសរើសមន្ត្រីនគរបាលបន្តវេន ព្រមទាំងបានគាំទ្រគ្រប់សព្វបែបយ៉ាងទាំងស្មារតីសម្ភារៈ និងហិរញ្ញវត្ថុដើម្បីអភិវឌ្ឍនគរបាលជាតិ និងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ពង្រឹងគុណភាពបណ្ដុះបណ្ដាលនិងលើកកម្ពស់ក្រុមសីលធម៌ជីវៈដល់មន្ត្រីនគរបាលជាតិនិងមន្ត្រីពន្ធនាគារតាមតម្រូវការនៃអង្គភាពប្រើប្រាស់កងកម្លាំង។ឯកឧត្តម ឧត្តមអនុរដ្ឋលេខាធិការក៏បានផ្តល់ អនុសាសន៍ ទី១ សាលានគរបាលជាតិភូមិភាគត្រូវពិនិត្យតាមដានការង្រៀនរបស់គ្រូ នឹងវាយតម្លៃការសិក្សាស្របតាមបទបញ្ជាផ្ទៃក្នុង នឹងដាក់ទណ្ឌកម្មដល់សិស្សដែលប្រព្រឹត្ដខុសដោយគ្មានការយោគយល់ ។

ចំពោះក្មួយៗសិស្សនគរបាល ត្រូវយកចិត្តទុកដាក់រៀនសូត្រ ទាំងក្នុង និងក្រៅថ្នាក់ ត្រូវមានវត្តមានគ្រប់ពេលសិក្សា និងហ្វឹកហាត់ គោរពឲ្យបាននូវបទបញ្ញត្តិដែលចែងក្នុងបទបញ្ជាផ្ទៃក្នុង ត្រូវប្រកាន់ភ្ជាប់នៅទស្សនៈ (រៀនអោយចេះ មិនមែនរៀនឱ្យចប់)  ពេលត្រឡប់ទៅបម្រើការងារវិញ ត្រូវមានអិរិយាបថ ជាមន្ត្រីនគរបាល ដែលមានលក្ខណៈសម្បត្តិ មានសីលធម៌ល្អ មានការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ដើម្បីឱ្យថ្នាក់ដឹកនាំដល់ជំនឿទុកចិត្តលើខ្លួនយើង ក្នុងឳកាសនេះដែរ ឯកឧត្តម អនុរដ្ឋលលេខាធិការ បានជួយឧបត្ថម្ភ មីចំនួន៥០កេស ទឹកស៊ីវអ៊ីវ៥យួរ ទឹកត្រី៥យួរ និងថវិការ៩.៧៣០,០០០រៀល ជូនដល់ សាលា មន្ត្រីសាលា និងសិស្សនគរបាល ។

ដោយ  ប៊ុន  រដ្ឋា